(VOV)_នាថ្ងៃទី២១កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធ
សភា)លោកស្រី Valentina Ivanovna Matviyenko ដែលកំពុងបំពេញទស្សនកិច្ចជា
ផ្លូវនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាង
ថា៖វៀតណាមជានិច្ចកាលគាំទ្រការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
លើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។ លោកក៏បានស្នើអោយភាគីទាំងពីរបន្តយន្តការ
ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកាណាល់សហប្រតិបត្តិការរវាងរដ្ឋសភា
និងគ្រប់ក្រសួងស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko |
រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko
បានស្នើអោយភាគីទាំងពីរបន្តធ្វើអាជីវកម្មសក្ដានុភាពរបស់ភាគីនីមួយៗដើម្បីពង្រីក
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ក្រៅពីនោះ ប្រទេសទាំងពីរក៏គប្បីរក្សានិងបង្កើនការ
ផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ រដ្ឋាភិបាលនៃប្រទេសទាំងពីរ
បង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រសិទ្ធភាពកម្មវិធី គំរោងការណ៍សហ
ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទៀតផង។
ក៏ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន
ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា)លោកស្រី Valentina
Ivanovna Matviyenko។
ថ្លែងមតិនៅក្នុងសន្និសីទកាសែត បន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖
“ យើងខ្ញុំឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋសភា ស្ថាប័ន
ផ្សេងៗរបស់រដ្ឋសភា និងបង្កលក្ខណះអោយក្រុមសមាជិកសភាមិត្តភាពនៃរដ្ឋសភា
ទាំងពីរធ្វើសកម្មភាព។ ភាគីទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការឃ្លាំមើល
និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលរដ្ឋាភិបាលនៃប្រទេស
ទាំងពីរបានចុះហត្ថលេខា។ គាំទ្ររដ្ឋាភិបាល តំបន់ សហគ្រាសនិងប្រជាជននៃ
ប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ស្វែងយល់គ្នាទៅវិញទៅមកលើគ្រប់វិស័យ។”
រីឯ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko
បានអះអាងថា៖
“ យើងខ្ញុំបានប្រគល់អោយក្រុមសមាជិកសភាមិត្តភាពស្វែងរកមូលហេតុ
និងជំរុញការដោះស្រាយឯកសារដែលមិនទាន់បានសម្រេច។ ទន្ទឹមនឹងនោះ ជំរុញ
ទំនាក់ទំនងរវាងតំបន់នានានៃប្រទេសទាំងពីរផងដែរ។”
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Ivanovna Matviyenko
ក៏បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីយកចិត្តទុកដាក់លើការពង្រឹងនិងពង្រីកទំនាក់ទមនង
ជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច និងវិនិយោគ។ លោកស្រីក៏បានជឿជាក់ថា៖
ទំហំពាណិជ្ជកម្មទ្វេភាគីអាចឡើងដល់ជាង១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០៕