នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីប្រគល់រង្វាន់វគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៃការប្រឡង “ស្ត្រីចាប់ផ្តើមអាជីវកម្ម ពង្រីកប្រភពធនធានក្នុងប្រទេស”
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងខេត្តក្រុងនានាបន្តសិក្សាស្រាវជ្រាវ សុក្រិតស្ថាប័ន យន្តការ និងគោលនយោបាយ ដើម្បីបង្កើតបរិយាកាស និងលក្ខណៈអំណោយផលបំផុតសម្រាប់ស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសយន្តការជួយឧបត្ថម្ភអំពីទុន ពិគ្រោះយោបល់គតិយុត្តិ បញ្ចេញលក់ផលិតផល និងជំរុញពាណិជ្ជកម្ម។
ពិធីប្រគល់រង្វាន់វគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៃការប្រឡង “ស្ត្រីចាប់ផ្តើមអាជីវកម្ម ពង្រីកប្រភពធនធានក្នុងប្រទេស” |
នាព្រឹកថ្ងៃទី ១៤ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ វគ្គផ្ដាច់ព្រ័ត្រទូទាំងប្រទេសនៃការប្រឡង “ស្ត្រីចាប់ផ្តើមអាជីវកម្ម ពង្រីកប្រភពធនធានក្នុងប្រទេស”។
អញ្ជើញថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា បក្ស និងរដ្ឋបានចេញផ្សាយ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ណែនាំ យន្តការ និងគោលនយោបាយជាច្រើន ដើម្បីជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ការចាប់ផ្ដើមអាជីវកម្ម នវានុវត្តន៍ ក្នុងនោះ ស្ត្រីបានស្រូបយកជាង ៥០% នៃចំនួនប្រជាជន និងជិត ៤៨%នៃកម្លាំងពលកររបស់ប្រទេស ហើយត្រូវបានផ្តល់ការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួល។ ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងខេត្តក្រុងនានាបន្តសិក្សាស្រាវជ្រាវ សុក្រិតស្ថាប័ន យន្តការ និងគោលនយោបាយ ដើម្បីបង្កើតបរិយាកាស និងលក្ខណៈអំណោយផលបំផុតសម្រាប់ស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម ជាពិសេសយន្តការជួយឧបត្ថម្ភអំពីទុន ពិគ្រោះយោបល់គតិយុត្តិ បញ្ចេញលក់ផលិតផល និងជំរុញពាណិជ្ជកម្ម។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់៖
“ជាមួយនឹងគុណធម៌ខិតខំព្យាយាម តស៊ូ ឈានឡើង ក្នុង ស្មារតី ធ្វើពលកម្ម យ៉ាងស្វាហាប់ ច្នៃប្រឌិត ជាមួយនឹងកម្លាំងនិងឬទ្ធានុភាពរបស់ស្ត្រីវៀតណាម ខ្ញុំជឿជាក់ថា បំណងប្រាថ្នាចាប់ផ្ដើមអាជីវកម្មរបស់ ស្ត្រីនឹង ត្រូវបាន រីកសាយភាយយ៉ាងទូលំទូលាយ រួមចំណែកពង្រីកចំណង់ចំណូលចិត្ត មហិច្ឆតាច្នៃប្រឌិត ផ្លាស់ប្ដូរថ្មី និងរួមវិភាគទានជាច្រើនរបស់ស្ត្រីគ្រប់ជាន់ថ្នាក់។ សហគ្រិនស្ត្រី និងសហករណ៍ស្ត្រីកាន់តែច្រើននឹងមានវត្តមានក្នុងបញ្ជីឈ្មោះចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យរបស់វៀតណាម របស់តំបន់ និងរបស់ពិភពលោកផងដែរ”៕