នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ហុងគ្រី និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence (រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី លោក Tuzson Bence ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence និងគណៈប្រតិភូក្រសួងយុត្តិធម៌ហុងគ្រីដែលអញ្ជើញបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម ដោយចាត់ទុកថា ដំណើរទស្សនៈកិច្ចនេះបានធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យបំផុត នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥ នៃការបង្កើតទំនាក់ទំនងដៃគូគ្រប់ជ្រុងជ្រោយ (២០១៨-២០២៣)។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនៈកិច្ចការងាររបស់គណៈប្រតិភូលើកនេះនឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ហុងគ្រី និងក្រសួងយុត្តិធម៌វៀតណាមកាន់តែស៊ីជម្រៅ ទន្ទឹមនឹងនោះរួមចំណែកក្នុងការពូនជ្រុំចំណង់មិត្តភាព និងទំនាក់ទំនងប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី Tuzson Bence បានប្រកាសលទ្ធផលនៃជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វៀតណាម លោក Le Thanh Long ដោយបានឲ្យដឹងថា ភាគីទាំងពីរបានចុះហត្ថលេខាលើពិធីសារ ស្តីពីការបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល បំប៉ននិងលើកកំពស់សមត្ថភាព នៃបុគ្គលិកផ្នែកច្បាប់ និងតុលាការ រួមចំណែកលើកកម្ពស់ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ។ តាមនោះ ក្រសួងយុត្តិធម៌ហុងគ្រី ឧបត្ថម្ភអាហារូបករណ៍បណ្តុះបណ្តាលផ្នែកយុត្តិធម៌ចំនួន ២០០ សម្រាប់វៀតណាម រួមចំណែកបំពេញតម្រូវការក្នុងការកសាងក្រុមកម្មាភិបាលតុលាការប្រកបដោយវិជ្ជាជីវៈ និងទំនើប៕