នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន
(VOVWORLD) - នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) និងទេសាភិបាលធនាគារ JBIC (រូបថត៖ chinhphu.vn) |
នារសៀលថ្ងៃទី១៦ ខែឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយទេសាភិបាល ធនាគារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda។ នៅ ទីនេះ លោកទេសាភិបាល Tadashi Maeda បានអះអាងថា JBIC ត្រៀមខ្លួនជា ស្រេចសហប្រតិបតិ្តការនិងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍគម្រោងឧណ្ហ អគ្គីសនីដោយមានបច្ចេកវិទ្យាទំនើបនិងការពារបរិស្ថាន។ លោកក៏បានលើក អនុសាសន៍ថា វៀតណាមត្រូវការជំរុញខ្លាំងនូវគម្រោងឧណ្ហអគ្គីសនីឧស្ម័ន រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ លោកបានអោយដឹងថែមទៀតថា JBIC កំពុងពិចារណាលើការផ្ដល់ប្រាក់កម្ចីចំពោះសម្ព័ន្ធក្រុមហ៊ុនមួយចំនួនរបស់ វៀតណាមដើម្បីវិនិយោគអភិវឌ្ឍន៍គម្រោងអគ្គីសនីធំៗដោយប្រើប្រាស់បច្ចេក វិទ្យាទំនើបនិងស្និទ្ធស្នាលជាមួយបរិស្ថាន។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន សម្ដែងនូវការស្វាគមន៍ចំពោះការវិនិយោគតាមរូបភាព PPP ក្នុងវិស័យឧណ្ហ អគ្គីសនីនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា JBIC នឹង ចូលរួមផ្ដល់មតិដើម្បីបំពេញរបៀបរបប គោលនយោបាយក្នុងការវិនិយោគ PPP ក៏ដូចជាជួយឧបត្ថម្ភសហគ្រាសវៀតណាមក្នុងការអភិវឌ្ឍគម្រោងថាមពលអគ្គីសនីផងដែរ៕