នាវាផ្ទុកយន្តហោះអាមេរិកមកដល់អាមេរិកឡាទីនដើម្បីបង្ក្រាបការជួញដូរគ្រឿងញៀន
(VOVWORLD) - នាវាផ្ទុកយន្តហោះមួយក្រុមរបស់កងទ័ពជើងទឹកអាមេរិកបានមកដល់តំបន់អាមេរិកឡាទីននាថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងបរិបទដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងបង្កើនប្រតិបត្តិការយោធា សំដៅបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀន នៅក្នុងតំបន់។
យោងតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាមេរិកខាងត្បូង និងតំបន់ការ៉ាបៀន នាវាផ្ទុកយន្តហោះធំបំផុតលើ ពិភពលោកឈ្មោះ USS Gerald R. Ford បានចូលទៅក្នុងតំបន់ទទួលខុសត្រូវរបស់ អង្គភាពនេះ។ ការដាក់ពង្រាយនេះ បានធ្វើឡើងតាមបទបញ្ជាដែលចេញកាលពីជិត បីសប្តាហ៍មុន សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបង្ក្រាបសកម្មភាពជួញដូរ គ្រឿងញៀននៅក្នុងតំបន់នេះ។
រដ្ឋបាលលោកប្រធានាធិបតី Donald Trump បច្ចុប្បន្នកំពុងអនុវត្តន៍ប្រតិបត្តិការ យោធាដែលត្រូវបានពង្រីកនៅក្នុងតំបន់ការ៉ាបៀន និងប៉ាស៊ីហ្វិកខាងកើត ដោយដាក់ ពង្រាយកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ដើម្បីបង្ក្រាបនាវាដែលសហរដ្ឋ អាមេរិកចោទប្រកាន់ថា កំពុងដឹកជញ្ជូនគ្រឿងញៀន៕