បើកកម្មវិធី “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត”

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង Can Tho មន្ទីរធនធាននិងបរិស្ថាននៃទីក្រុងបានសម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍ ន៍អង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាម រៀបចំពិធីសម្ពោធកម្មវិធី “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” ក្នុងឱកាសនៃទិវាធ្វើឲ្យពិភព លោកកាន់តែស្អាតស្អំជាង ឆ្នាំ ២០២៤។

 បើកកម្មវិធី “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” - ảnh 1ប្រតិភូចូលរួមប្រមូលសំរាមពីទន្លេនៅតំបន់ជុំវិញផ្សារបណ្តែត Cai Rang (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីសម្ពោធ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien បានសង្កត់ធ្ងន់ថា ទីក្រុង Can Tho ផ្តោតសំខាន់លើការបើកដំណើរការចលនា សហគមន៍ សម្អាតបរិស្ថាន និងដាំដើមឈើ ស្តារបរិស្ថានក្នុងតំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន ជាពិសេសលើបឹង ទន្លេ ប្រឡាយ។ល។

 បើកកម្មវិធី “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” - ảnh 2អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Duong Tan Hien ថ្លែងក្នុងពិធីសម្ពោធ (រូបថត៖ TTXVN)

ក្នុងយុទ្ធនាការឆ្នាំនេះ ទីក្រុង Can Tho ផ្សព្វផ្សាយសកម្មភាពសម្អាត និងជួសជុលទេសភាពបរិស្ថាន ដោយហេតុនេះការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីកិច្ចការពារធនធាន ការកសាង របៀបរស់នៅប្រកបដោយនិរន្តរភាព ស្និទ្ធស្នាលសុខដុមរមនា្យ ស្របតាមធម្មជាតិ រក្សាជីវចម្រុះ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីក្រុងក៏កំណត់គោលដៅនៃការគ្រប់គ្រងយ៉ាងតឹងរ៉ឹងប្រភពកាកសំណល់ ដោយធានាថា កាកសំណល់ដែលបានកើតឡើង ត្រូវបានសម្អាតតាមច្បាប់ការពារបរិស្ថាន។ លើកកំពស់គំរូសេដ្ឋកិច្ចវិលជុំ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ចំណែកខ្លួនវិញ លោកស្រី Dzeneta Mulabegovic ក្រុមប្រឹក្សាអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម អំពាវនាវឱ្យមានការចូលរួមពីគ្រប់សហគមន៍ បុគ្គល រៀបចំនិងចូលរួមជាមួយ “យុទ្ធជនបៃតង បច្ចេកវិទ្យាស្អាត” ដោយហេតុនេះរួមចំណែកក្នុងការទប់ស្កាត់ការបំពុលប្លាស្ទិកនៅប្រភពដើម និង “បង្កើតលំហរសម្រាប់ជីវិត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ