បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥ នាថ្ងៃទី២១ ខែធ្នូ នៅខេត្តឡាំដុង បានបើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោកលើកដំបូងជាផ្លូវការ។
បើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោក​ឆ្នាំ២០២៥ - ảnh 1ពិធីបើកពិធីបុណ្យបេតិកភណ្ឌកាហ្វេពិភពលោកឆ្នាំ២០២៥។ រូបថត៖ VOV

ពិធីបុណ្យនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយចំណុចស្នូលគឺបរិយាកាសទទួលបទពិសោធន៍បេតិកភណ្ឌកាហ្វេពិភពលោក កន្លែងតាំងពិព័រណ៍ ពិសារកាហ្វេ និងម្ហូបអាហារ រួមជាមួយកម្មវិធីសិល្បៈដូចជា៖ រាត្រីតន្ត្រីកាហ្វេ - ទីក្រុងភ្នំ ពណ៌អាមេរិកខាងត្បូង បុណ្យណូអែល និងការរាប់ថយក្រោយចូលឆ្នាំថ្មីសកល ឆ្នាំ២០២៦។

ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Loc នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តឡាំដុង បានបញ្ជាក់ថា កាហ្វេមិនត្រឹមតែជាផលិតផលសេដ្ឋកិច្ចសំខាន់ប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃវប្បធម៌ ជាបេតិកភណ្ឌដែលផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ ជីវភាពរស់នៅ និងអត្តសញ្ញាណរបស់ប្រទេសជាច្រើនទៀតផង។

“តាមរយៈបរិយាកាសឆ្លងបទពិសោធន៍ ការតាំងពិព័រណ៍ ការផ្លាស់ប្តូរវប្បធម៌ និងសន្និសីទអន្តរជាតិ ពិធីបុណ្យនេះនឹងបង្កើតវេទិកាបើកចំហមួយដែលកាហ្វេវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងលំហូរនៃបេតិកភណ្ឌកាហ្វេពិភពលោក។ នាពេលអនាគត ខេត្ត Lam Dong សង្ឃឹមថា ពិធីបុណ្យនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានកិត្យានុភាព បង្កប់ដោយសញ្ញាសម្គាល់របស់ឡាំដុង  និងជាកន្លែងណាត់ជួបសម្រាប់អ្នកនិយមចូលចិត្តកាហ្វេទូទាំងពិភពលោក”។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅសន្និសីទកាហ្វេអន្តរជាតិ ការសម្តែងតាមដងផ្លូវ និងការប្រកាសសម្ព័ន្ធភាពកាហ្វេវៀតណាម-ពិភពលោក ដោយបើកចេញឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មកាហ្វេវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ