បង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុម Hezbollah

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ២៩ ខែកក្កដា បានជំរុញឱ្យទាំងអ៊ីស្រាអែល និងក្រុម Hezbollah ធ្វើសកម្មភាពដោយភាពអត់ធ្មត់ មិនទុកឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ 

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ជាពិសេសអំពីសារៈសំខាន់ក្នុងការទប់ស្កាត់ការឡើងជណ្ដើរនៃជម្លោះ និងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានដំណោះស្រាយការទូតចំពោះវិបត្តិ ដោយអនុញ្ញាតឱ្យប្រជាជននៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ទាំងសងខាង អាចវិលត្រលប់មកផ្ទះវិញ។     

បង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុម Hezbollah - ảnh 1ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់និងអន្តរជាតិជាច្រើននាថ្ងៃទី ២៩ កក្កដា បានប្រកាសពន្យារពេល ឬលុបចោលជើងហោះហើរទៅ និងមកពីប្រទេសលីបង់ ។ រូបថត៖ Reuters

នៅប្រទេសលីបង់ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Najib Mikati ក៏បានជួបសន្ទនាតាមទូរស័ព្ទជាបន្តបន្ទាប់ជាមួយមេដឹកនាំនិងអ្នកការទូតអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹង និងការពារកុំឱ្យសង្គ្រាមផ្ទុះឡើង។

កិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិត្រូវបានជំរុញក្នុងបរិបទដែលអាជ្ញាធរអ៊ីស្រាអែលបន្តគម្រាមធ្វើឱ្យក្រុមហេសបូឡាត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយឆ្មក់ដោយមីស៊ីលលើតំបន់ខ្ពង់រាប Golan កាលពីរសៀលថ្ងៃទី ២៧ ខែកក្កដា ដែលបានសម្លាប់ក្មេងជំទង់អ៊ីស្រាអែល ១២ នាក់។

ព្រួយបារម្ភចំពោះហានិភ័យនៃសង្គ្រាមទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់និងអន្តរជាតិជាច្រើននាថ្ងៃទី ២៩ កក្កដា បានប្រកាសពន្យារពេល ឬលុបចោលជើងហោះហើរទៅ និងមកពីប្រទេសលីបង់ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ