បញ្ហាប្រឆាំងភេរវកម្ម៖ភេរវករបរទេសជិត៣ហ្មឺននាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់

បញ្ហាប្រឆាំងភេរវកម្ម៖ភេរវករបរទេសជិត៣ហ្មឺននាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់ - ảnh 1
ក្រុមឧទ្ទាម IS (រូបថត៖AP)

(VOVworld) - នាថ្ងៃទី៥ កក្កដា ជំនួយផ្ទាល់អគ្គលេខាធិការអ.ស.បនិងជាប្រធាន
គណៈកម្មាធិការប្រឆាំងភេរវកម្មរបស់អ.ស.បលោក Jean-Paul Laborde បានឲ្យដឹងថា
 នាបច្ចុប្បន្នមានភេរវករបរទេសជិត៣ហ្មឺននាក់កំពុងធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់
 ព្រមទាំងព្រមានថា គ្រោះអាសន្នដែលក្រុមភេរវករនេះអនុវត្តន៍ការវាយប្រហារភេរវ
កម្មនៅស្រុកកំណើតកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។លោក Laborde ដាស់
តឿនឲ្យបណ្ដាប្រទេសប្រុងប្រយ័ត្ននិងមានវិធានការទប់ទល់នឹង ពួកភេរវករដែល
វិលត្រឡប់មកស្រុកវិញ។មន្រ្តីអ.ស.បរូបនេះបានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិ
ចាំបាច់ត្រូវបង្កើនការខំប្រឹងប្រែង ក៏ដូចជាមានមធ្យោបាយ ខាងច្បាប់ដើម្បីប្រឆាំង
នឹងលទ្ធិភេរវកម្ម។លោកក៏បានអំពាវនាវឲ្យអន្តរជាតិជំរុញកិច្ចសហប្រតិបតិ្តការ
ថែមទៀតលើកាណាល់អ៊ីនធឺណែតនានាដូចជា Google Twitter និង Microsoft
សំដៅតាមដានពួកភេរវករសក្ដានុពលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ