ប្តេជ្ញាចិត្តខ្ពស់បំផុតដើម្បីសម្រេចគោលដៅនៃសន្និបាតជ្ឈិមលើកទី ១១
(VOVWORLD) - អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំនៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃកិច្ចប្រជុំ ដោយចាត់ទុកថា ខ្លឹមសារដែលបានលើកឡើងសុទ្ធតែជាបញ្ហាចាំបាច់បន្ទាន់ដែលត្រូវអនុវត្តន៍ភ្លាមៗ។
កិច្ចប្រជុំទូទាំងប្រទេសដើម្បីជ្រួតជ្រាបនិងដាក់ឲ្យអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈលេខាបាន
បើកកិច្ចប្រជុំទូទាំងប្រទេសដើម្បីជ្រួតជ្រាបនិងដាក់ឲ្យអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣។ កិច្ចប្រជុំត្រូវបានតភ្ជាប់តាមប្រព័ន្ធអនឡាញ់ទៅកាន់ទីតាំងផ្សាយផ្ទាល់ចំនួន ២១ ពាន់ទីតាំង ដោយមានការចូលរួមពីគណៈប្រតិភូជាង ១,៥ លាននាក់។
ក្នុងសន្និបាត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានបង្ហាញពីប្រធានបទទាក់ទិននឹងសេចក្តីព្រាងឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងទិសដៅសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំនៅទីក្រុងហាណូយ។
(រូបថត៖ VOV)
|
អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំនៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃកិច្ចប្រជុំ ដោយចាត់ទុកថា ខ្លឹមសារដែលបានលើកឡើងសុទ្ធតែជាបញ្ហាចាំបាច់បន្ទាន់ដែលត្រូវអនុវត្តន៍ភ្លាមៗ។ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ១១ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើតម្រូវការមួយចំនួន៖
“ត្រូវតែកំណត់ការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតក្នុងការដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី ១១ ដោយកំណត់ថា នេះជាបដិវត្តន៍ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ការរៀបចំអង្គភាពរដ្ឋបាល និងការកែទម្រង់ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ គណៈកម្មាធិការបក្ស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវមានការដឹកនាំយ៉ាងដិតដល់និងប្ដូរផ្ដាច់ ដើម្បីជួរកម្មាភិបាល និងបក្ខជនយល់ដឹងឲ្យបានពេញលេញ និងស៊ីជម្រៅអំពីសារៈសំខាន់ពិសេសនៃគោលជំហរនេះ បង្កើតឯកភាព ក្នុងបក្សទាំងមូល និងរីកសាយភាយដល់សង្គមទាំងមូល ដើម្បីប្តេជ្ញាអនុវត្តន៍ឱ្យបានជោគជ័យនូវគោលដៅ និងទិសដៅដែលគណៈកម្មាធិការមជ្ឈិមបានដាក់ចេញ សម្របសម្រួលយ៉ាងជិតស្និទ្ធនិងស៊ីសង្វាក់គ្នាពីមជ្ឈិមដល់មូលដ្ឋាននិងរវាងមូលដ្ឋានជាមួយគ្នា ទាំងអស់គ្នាដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ និងប្រជាជន”៕