បន្តសកម្មភាពនៃសម័យសួរដេញដោលបណ្ដារដ្ឋមន្ត្រីនៅរដ្ឋសភាវៀតណាម
(VOVWORLD) /  
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Thai Binh
|
Vovworld- កសាងខឿនរដ្ឋបាលសាធារណះ មានប្រសិទ្ឋភាពក្នុងនោះការបង្រួញក្បាល
ម៉ាស៊ីនកម្មាភិបាលមន្រ្តីរដ្ឋការជាការលោតផ្លោះនេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីក្រសួង
មហាផ្ទៃវៀតណាមលោក Nguyen Thai Binhក្នុងពិធីឆ្លើយការសួដេញញដោលរបស់
សមាជិសមាជិការសភានាព្រឹកថ្ថៃទី២០វិច្ឆិកា។តាមលោកថា៖ក្នុងរយះពេល៥ឆ្នាំកន្លងមក
ចំនួនមន្រ្តីរដ្ឋការគឺ២៨០ពាន់នាក់ កើន១៥%។ ចំនួននិយោជិកគឺជាង៣៨០ពាន់នាក់កើន
ជិរ២៦%។កំរិតកើនឡើងប្រមូលផ្តុំលើវស័យមួយចំនួនដូចជាថាមពល វិស័យគ្រប់គ្រងដីធ្លី
សមុទ្រ ទេសចរណ៍ជាដើម។ លោក Nguyen Thai Binhចាត់ទុកថាដើម្បីលើកកំពស់
ប្រសិទ្ឋភាពនៃសកម្មភាពក្នុង ខឿនរដ្ឋបាលសាធារណះយើងត្រូវតែបង្រួញជួរកម្មាភិបាល
នេះ។លោកជាត់ទុកថា៖“ ទី១គឺកំណត់ច្បាស់មុខងារកិច្ចការនិមួយៗព្រមទាំងបំពេញ
បទដ្ឋានសំរាប់មន្រ្តីរដ្ឋការក៍ដូចជាបទដ្ឋានវាយតំលៃមន្រ្តីរដ្ឋការនិង និយោជិកជារៀងរាល់
ឆ្នាំ។ពីនោះអនុវត្តការគ្រប់គ្រងក្របខ័ណ្ឌឯកភាពពីមជ្ឈឹមដល់តំបន់។ “ក្រៅពីបញ្ហាពោល
ខាងលើ លោក រដ្ឋមន្រ្តីNguyen Thai Binhនៅមានការការវាយតំលៃអំពីគុណភាពកម្មាភិបាល
និងមន្រ្តីរដ្ឋការទៀតផង៕
|
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានផ្តោតទៅលើការងារគ្រប់គ្រងសារព័ត៌មាន។ (Image: nld.vn) |
ក្នុងសម័យឆ្លើយការសួរដេញដោលនៅរដ្ឋសភា នាថ្ងៃទី ២០ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង
ព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Bac Son បានផ្តោតទៅលើការងារ
គ្រប់គ្រងសារព័ត៌មាន។
“ក្នុងការងារគ្រប់គ្រងសារព័ត៌មាននាពេលខាងមុខ ក្រសួងនឹងបន្តស្នើឲ្យរដ្ឋាភិបាល
ចេញផ្សាយសេចក្តីសម្រេចចិត្តអំពីការគ្រប់គ្រងសារព័ត៌មានប្រកបដោយប្រសិទ្ធភាព
ខ្ពស់ជាងទៀតនិងដំណើរការធ្វើវិសោធនកម្មច្បាប់សារព័ត៌មាន។ ក្រសួងនឹងជំរុញខ្លាំង
យន្តការផ្តល់ព័ត៌មានឲ្យមជ្ឈដ្ឋានអ្នកសារព័ត៌មានដើម្បីសារព័ត៌មានអាចទទួលបាន
ព័ត៌មានឆាប់រហ័រណ៍ ហើយសម្រេចល្អភារកិច្ច របស់ខ្លួន។ ទន្ទឹមនងនោះ យើងនឹង
បង្លើនការងារត្រួតពិនិត្យសកម្មភាពសារ ព័ត៌មាន ផងដែរ។”
មុននោះ រដ្ឋមន្ត្រី Nguyen Bac Son បានវាយរំលៃចំពោះសុវត្តិភាពលើបណ្ដាញ internet នៅវៀតណាម៕
-VOVWORLD