ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។

ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ - ảnh 1
ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ (VOV)



        Vovworld-ដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បាន
ធ្វើឲ្យប្រជាជននៅទូទាំងប្រទេសវៀតណាមទុក្ខព្រួយសោកស្ដាយ។ ប្រជាជន
វៀតណាមគ្រប់រូបសុទ្ធតែបានបង្ហាញនូវទឹកចិត្តគោរពរាប់អាន ក្តីស្រឡាញ់និង
ស្ងើកសរសើរនាយឧត្តមសេនីយ៍។ សាស្ត្រាចារ្ស អ្នកប្រវត្តិ​សាស្ត្រ Phan Huy Le
បានអះអាងថា ជីវប្រវត្តិ បុព្វហេតុ ទេពកោសល្យនិងសិលធម៍​របស់​នាយឧត្តម
សេនីយ៍ Vo Nguyen Giap ត្រូវបានប្រជាជនវៀតណាមលើក​ដម្កើងជានាយឧត្តម
សេនីយ៍របស់ប្រជាជន។

        “ចំពោះវៀតណាមនោះ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកទេព​កោសល្យយោធាមួយរូបនិងជា​វីរៈជនជាតិ អ្នកវប្បធម៍ អ្នកប្រវត្តិសាស្ត្រដ៏មហិមារ
​របស់​ប្រទេស​ជាតិ។​ គេហ៍ឈ្មោះនិងបុព្វហេតុរបស់លោកបានឈានចូលក្នុង
ប្រវត្តិសាស្ត្រ ត្រូវបាន​កត់​សម្គាល់ក្នុងដួងចិត្តរបស់ប្រជាជនជាអមាតៈ។”

        នៅអាគ៌ាលេខ៣០វិថី Hoang Dieu (ទីក្រុងហាណូយ) ជាកន្លែងដែល​នាយ
ឧត្តម​សេនីយ៍ Vo Nguyen Giap និងគ្រួសារបានរស់នៅជាងពាក់កណ្ដាល​សតវត្ស ជនជាច្រើកុះករមកទីនេះដើម្បីបង្ហាញទឹកចិត្តគោរពរាប់អាននិង​ការសោកស្ដាយ
ដោយឥតកោះត្រើយចំពោះនាយឧត្តមសេនីយ៍។ លោក Hoang Van Lieu ជន Thai
Nguyen មួយនាក់បានមកដល់ទីក្រុងហាណូយ​បន្ទាប់ពីទទួលបានដឹង​អំពី​ព័ត៌មាន
មរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានចែករំលែក​ថា៖

        “មុននេះតាមរយៈឧពុកម្ដាយ ខ្ញុំបានស្ដាប់រឿងនិទានជាច្រើនអំពី​នាយឧត្តម​
សេនីយ៍ ជាវីរបុរសមួយរូប។ ដោយទទួលបានព័ត៌មានមរណភាពរបស់នាយឧត្តម
សេនីយ៍ ខ្ញុំបានមកទីនេះ។ បំណងប្រាថ្នារបស់ខ្ញុំគឺត្រូវបានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ​នាយឧត្តមសេនីយ៍។”

        រីឯ Nguyen Duy Phuoc និសិត្សមហាវិទ្យាល័យស្ថាប័ត្យកម្ម រំភើបចិត្ត​សំណេះ​
សំណាលថា៖

        “តាមរយៈការអានប្រវត្តិសាស្ត្រនិងអានឯកសារបន្ថែម ខ្ញុំបានដឹងថា នាយ
ឧត្តម​សេនីយ៍ជា ឧត្តមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ចំនួន១០រូប​ឆ្នើម​បំផុតលើពិភពលោក។ ខ្ញុំស្ងើចសរសើរជីវិតនិងបុព្វបទរបស់នាយ​ឧត្តម​សេនីយ៍។”

        នាយកឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍រឿងព្រេងរបស់​ប្រជាជាតិ
វៀតណាម ជាថ្នាក់ដឹកនាំយោធាឆ្លៀសវៃមួយរូបរបស់ពិផពលោកក្នុង​សតវត្សទី២០។ មរណៈភាពរបស់នាយឧត្តមសេនីយ៍ជាការបាត់បង់ដ៏ធំធេងរបស់​ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ