ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក

(VOVWORLD) - ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋានទេសភាព Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី ១២ កក្កដា (ម៉ោងក្នុងតំបន់) ក្នុងសម័យប្រជុំលើកទី ៤៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (យូណេស្កូ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac ត្រូវបានទទួលស្គាល់ជាផ្លូវការជាបេតិកភណ្ឌវប្បធម៌ពិភពលោក - ảnh 1កម្មាធិការបេតិកភណ្ឌពិភពលោក (យូណេស្កូ) ពិនិត្យលើឯកសារនៃប្រជុំបេតិកភណ្ឌ និងរមណីដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac  (រូបថត៖ Anh Tuan/VOV-Paris)

ប្រជុំបេតិកភណ្ឌនិងរមណីយដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac   ស្ថិតនៅក្នុងខេត្ត Quang Ninh, Bac Ninh និងទីក្រុង Hai Phong។ នេះគឺជាតំបន់បេតិកភណ្ឌពិភពលោក ទី ៩ នៅវៀតណាម ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ និងជាតំបន់បេតិកភណ្ឌពិភពលោកអន្តរខេត្តទី ២ នៅវៀតណាម រួមជាមួយនឹងតំបន់បេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba (មានទីតាំងនៅខេត្ត Quang Ninh និងទីក្រុង Hai Phong)។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងអ្នកជំនាញមកពីបណ្តាប្រទេសជាសមាជិកយូណេស្កូបានផ្ញើលិខិតអបអរសាទរចំពោះគណៈប្រតិភូវៀតណាមដែលបានចូលរួមកិច្ចប្រជុំនេះ។ ក្នុងសុន្ទរកថាឆ្លើយតប អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ ក្រសួងការបទេស លោក Nguyen Minh Vu និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បណ្ឌិត ស្ថាបត្យករ Hoang Dao Cuong បានឲ្យដឹងថា វៀតណាមនឹងបន្តអនុវត្តសកម្មភាពការពារ និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោកប្រកបដោយនិរន្តរភាព អនុវត្តគំរូគ្រប់គ្រងល្អរបស់បេតិកភណ្ឌពិភពលោកនៅវៀតណាម។

យោងតាមនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ ការដែលប្រជុំបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem, Con Son, Kiep Bac   ត្រូវបានអង្គគារយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាសក្ខីភាពនៃការរួមផ្សំគ្នារវាងរដ្ឋ សាសនា និងប្រជាជន ក្នុងការបង្កើតអត្តសញ្ញាណជាតិវៀតណាម; រួមជាមួយនឹងទេសភាពដ៏ពិសិដ្ឋដែលត្រូវបង្កើតឡើងតាមរយៈអន្តរកម្មញឹកញាប់ និងជិតស្និទ្ធជាមួយធម្មជាតិ; ប្រព័ន្ធសីលធម៌ផ្អែកលើសេចក្តីស្រឡាញ់សន្តិភាព ការហាត់ពត់លុតដំ ការអត់ឱន សេចក្តីសប្បុរស និងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ៕

ប្រជុំបេតិកភណ្ឌនិងរមណីដ្ឋាន Yen Tu - Vinh Nghiem - Con Son, Kiep Bac យក ព្រះពុទ្ធសាសនា Truc Lam ជាស្នូល - ត្រូវបានបង្កើតឡើងនៅសតវត្សទី ១៣ ដោយស្តេចរាជវង្ស Tran ជាពិសេសតួនាទីរបស់ស្តេចព្រះពុទ្ធសាសនា Tran Nhan Tong។ ព្រះពុទ្ធសាសនា Truc Lam បានបង្កើតគុណតម្លៃជាច្រើន ដោយធ្វើការរួមចំណែកពិសេស និងនិរន្តរភាពដល់បេតិកភណ្ឌវប្បធម៌ និងស្មារតីរបស់មនុស្សជាតិ។ មានប្រភពចេញពីទេសភាពភ្នំ Yen Tu ដ៏ពិសិដ្ឋ ព្រះពុទ្ធសាសនា Truc Lam តំណាងឱ្យប្រព័ន្ធទស្សនវិជ្ជា និងស្មារតីនៃការអត់ឱននៃព្រះពុទ្ធសាសនា។ ពុទ្ធសាសនា Truc Lam ក៏ជាសក្ខីភាពមួយចំពោះការរួមបញ្ចូលដ៏ចុះសម្រុងគ្នានៃពុទ្ធសាសនាមហាយាន ជាមួយនឹងសីលធម៌ខុងជឺ លោហធាតុតាវនិយមនិងជំនឿជនជាតិដើមភាគតិចវៀតណាម។ តម្លៃមនោគមវិជ្ជា និងវប្បធម៌នៃពុទ្ធសាសនា Truc Lam គឺស្របទាំងស្រុងជាមួយនឹងគោលដៅជាមូលដ្ឋានរបស់អង្គការយូណេស្កូក្នុងការរក្សា ធ្វើឲ្យសម្បូរបែបនៃតម្លៃរួមរបស់មនុស្សជាតិ៖ ការអប់រំ ការកសាងវប្បធម៌សន្តិភាព; ស្មារតីនៃស្វ័យភាព ការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនារវាងមនុស្ស និងពិភពធម្មជាតិ ដោយគោរពច្បាប់ធម្មជាតិ។

តាមរយៈវត្តអារាម ទីសក្ការៈ ផ្លូវធម្មយាត្រា…. ដែលត្រូវបានរក្សាទុកយ៉ាងយកចិត្តទុកដាក់និងបានចែកចាយលាតសន្ធឹងពី Yen Tu ដល់ Vinh Nghiem និង Con Son - Kiep Bac បេតិកភណ្ឌបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវដំណាក់កាលនៃការអភិវឌ្ឍន៍របស់ព្រះពុទ្ធសាសនា Truc Lam។ ទីតាំងបេតិកភណ្ឌទាំងនេះត្រូវបានបង្កើតឡើងជាច្រើនសតវត្សមុន តែងតែបង្ហាញពីការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដើរតួនាទីជាមជ្ឈមណ្ឌលវប្បធម៌សាសនា និងវប្បធម៌ខាងវិញ្ញាណ និងជាគោលដៅសក្ការៈបូជា សម្រាប់ភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ