|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (AP |
(VOV)_ថ្ឡែងមតិនៅក្នុងសន្និសីទនៃក្លិប Valdai ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង
Sochi របស់រុស្ស៊ី នាថ្ងៃទី២៤ តុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ចោទប្រកាន់អាមេរិកថា៖ បង្កើតមណ្ឌលគ្រោះថ្នាក់កាន់តែច្រើនឡើងពីមួយថ្ងៃទៅ
មួយថ្ងៃ ដោយឯកតោភាគី។ អ្នកប្រមុខរដ្ឋរុស្ស៊ី បានអះអាងថា៖ បណ្ដាសកម្មភាព
របស់អាមេរិក មិនដោះស្រាយបានជំលោះទេ ហើយថែមទាំងធ្វើអោយវាឡើង
ជណ្ដើរទៀតផង។
លោក Vladimir Putin ក៏បានសង្កត់ធ្ងន់ថា៖ ការដែលអាមេរិក និង EU ដាក់
បទទណ្ឌកម្មចំពោះរុស្ស៊ីជាកំហុស និងអះអាងថា៖មូស្គូមិនឈរឱបដៃឈរមើល
ទេ។ ក្រៅពីនោះ ប្រធានាធិបតីរុស្ស៊ីក៏បានទម្លាក់កំហុសទៅលើបណ្ដាប្រទេស
លោកខាងលិច ដែលបានបង្កើតឡើងជំលោះនៅអ៊ុយក្រែនដែរ៕