ប្រធានព្រឹទ្ធសភាអូស្ត្រាលីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
(VOVWORLD) - នាថ្ងៃទី២៣ខែមករា គណៈ ប្រតិភូជាន់ខ្ពស់នៃព្រឹទ្ធសភាអូស្ត្រាលី ដឹកនាំដោយលោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្ត្រាលី បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានព្រឹទ្ធសភាអូស្ត្រាលី លោក Scott Ryan អញ្ជើញជួបសម្តែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភាអូស្ត្រាលីបានអញ្ជើញជួប សន្ទនាជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរ សមអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងជួបសវនាការជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ នៅគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺរវាងគណៈកម្មាធិការជំនាញ។ ភាគីទាំងពីរបានជំរុញការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវអនុសារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ក៏ដូច ជាកម្មវិធីសកម្មភាពដំណាក់កាល ២០១៦-២០១៩ ។ ទន្ទឹមជាមួយគ្នានោះ គឺជំរុញ ថែមទៀត រាល់សកម្មភាពជួបប្រាស្រ័យប្រជាជន បង្កើនការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីផងដែរ៕