|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Theodore Osius (vietnamplus.vn) |
Vovworld-នារសៀលថ្ងៃទី១៦ធ្នូនៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប្រទេសអាមេរិក
ប៉ាណាម៉ានិងកាតាមកជូនសារតាំងទទួលភារកិច្ចនៅវៀតណាម។
ទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតប៉ាណាម៉ា Servio Samudio លោក Truong Tan Sang
បានជឿជាក់ថា ភាគីទាំងពីរនឹងរៀបចំល្អខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-ប៉ាណាម៉ា។
ស្វាគមឯកអគ្គរដ្ឋទូតកាតា Abdulla Bin Ibrahim Abdularahman ប្រធានរដ្ឋវៀតណាម
បានអះអាងថាវៀតណាមជានិច្ចកាលស្វាគមវិនិយោគិនកាតា ត្រៀមជាស្រេច
ឧទ្តេសនាមបណ្ដាគំរោងការធំៗ ទន្ទឹមនឹងនោះពិនិតកិច្ចព្រមព្រៀងដែលបានចុះ
ហត្ថលេខាសំដៅជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។
នៅពិធីទទួលសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក Theodore Osius ប្រធាន
រដ្ឋ Truong Tan Sang ជឿជាក់ថា លើឋានៈជាឯកអគ្គរដ្ឋទូតលោក Osius នឹងរួមចំណែក
បង្កើតរបត់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕