ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា |
(VOV)_នាថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephan Dion ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមគោរព និងយកចិត្តទុកដាក់ មានគោលបំណងជំរុញទំនាក់ទំនង
សហប្រិតបត្តិការលើច្រើនវិស័យជាមួយកាណាដា ដើម្បីផលប្រយោជន៍របស់ប្រជាជន
នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វីក និងលើពិភពលោក។
រីឯ រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephan Dion បានជូនដំណឹងចំពោះប្រធានរដុ្ឋ លោក Tran Dai Quang អំពីគោលនយោបាយកិច្ចការបរទេសរបស់កាណាដា។
ហើយក្នុងនោះ វៀតណាមជានិច្ចកាលគោរពតួនាទីរបស់អាស៊ាន និងមានគោលបំណង
ជំរុញទំនាក់ទំនងជាមួយវៀតណាម។
ភាគីទាំងពីរបានគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕