ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក
|
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក
Milos Zeman ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ រួមជា
មួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់រដ្ឋធានី Praha ចាប់ផ្តើមដំណើរ
បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣
ឧសភា។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang មានជំនួបសន្ទនាជាមួយបណ្ដា
ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសមួយចំនួននិងដំណាងសហគមន៍ជនវៀតណាម
នៅទ្វីបអឺរ៉ុប។ នៅទីនេះ ប្រធានរដ្ឋបានសម្ដែងក្តីសប្បាយរីករាយ ដោយ សារ សហគមន៍ជនវៀតណាមនៅទីនេះមានការរួមវិភាគទានសកម្មជាច្រើន សំរាប់
ខឿនសេដ្ឋកិច្ច សង្គម នៅប្រទេសសាម៉ី និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព
វៀតណាមជាមួយប្រទេសនានាថែមទៀត។លោក Truong Tan Sang បានចាត់
ទុកថា៖
“ រដ្ឋាភិបាលឆែក បានទទួលស្គាល់សហគមន៍ជនវៀតណាមនៅឆែកជា
ជនជាតិភាគតិច។ យើងត្រូវខំប្រឹងប្រែងធ្វើសមាហរណកម្ម និងជ្រាបចូលក្នុង
សហគមន៍បណ្ដាជនជាតិឆែក អោយកានតែស៊ីជំរៅថែមទៀត។ ប្រធានាធិបតី
ឆែកទៅតំបន់នានា បានលើកសរសើរ និងឃោសនាអំពីសហគមន៍ជនវៀត
ណាម។ ដូច្នេះ យើងត្រូវដឹងគុណ។ ទន្ទឹមនឹងការខំប្រឹងប្រែងធ្វើសមាហរណកម្ម
នៅប្រទេសសាម៉ីនេះ ប្រជាជនត្រូវឆ្ពោះទៅស្រុកកំណើត មាតុប្រទេសទៀតផង។”
លោក Truong Tan Sang បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជានិច្ចកាល
ចាត់ទុកសហគមន៍ជនវៀតណាមនៅឯបរទេស ជាផ្នែក១មិនអាចកាត់ផ្ដាច់
ចេញពីប្រជាជាតិវៀតណាមបានឡើយនិងជាប្រភពកម្លាំងសំខាន់សំរាប់ការ
អភិវឌ្ឍន៍ ភាពសម្បូររុងរឿងរបស់វៀតណាមដែរ៕