ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចនៅឆែកប្រកបដោយជោគជ័យ
(VOV)_នាថ្ងៃត្រង់ ១៣ ឧសភា តាមម៉ោង Praha ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន
ចាកចេញពីទីក្រុង Praha បញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែកប្រ
កបដោយជោគជ័យ ហើយទៅបំពេញទស្សនកិច្ចនៅអាហ្សែបៃហ្សង់ ចាប់ពីថ្ងៃទី
១៣ ដល់ថ្ងៃទី១៥ ឧសភា។
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka |
មុននោះ នាព្រឹកថ្ងៃទី១៣ ឧសភា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka ជួប
សន្ទនាជាមួយអនុប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ សភាអឺរ៉ុប លោក
Janm Zahradil និងដាក់កម្រង់ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌជាតិ Vitkov ទៅទស្សនា
សារមន្ទីប្រវត្តិសាស្ត្រជាតិឆែក។ នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីឆែក
លោក Bohuslav Sobotka លោកប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀត
ណាមជានិច្ចកាលគោរព និងមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃ
ណីជាមួយប្រទេសមិត្តប្រពៃណី នៅអឺរ៉ុប ដែលក្នុងនោះមានសាធារណរដ្ឋឆែក។
ប្រធានរដ្ឋបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរបាន
អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម
និងវិនិយោគ។ រីឯ លោក Bohuslav Sobotka បានវាយតំលៃខ្ពស់ចំពោះដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឆែក របស់ប្រធានរដ្ឋ truong Tan Sang និង
ចាត់ទុកនេះគឺជារបត់សំខាន់ ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិ
ការលើគ្រប់វិស័យ រវាងវៀតណាមនិងឆែក។ លោកក៏បានអះអាងថា៖វៀតណាម
ជាដៃគូអាទិភាពរបស់ឆែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕