ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ កម្ពុជានិងមីយ៉ាន់ម៉ា
|
ប្រធានរដ្ឋសភាវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ កម្ពុជានិងមីយ៉ាន់ម៉ា |
(VOV)_តាមប្រភពព័ត៌មាន ពីគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភាវៀតណាម
ថា៖ ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត
ឡាវ លោកស្រី Pany Yathotou ប្រធានរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា សម្ដេចហេងសំរិន
និងប្រធានរដ្ឋសភាសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា លោក Mahn Win Khaiing Than
ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan នឹងដឹកនាំគណៈប្រតិភូ
រដ្ឋសភាវៀតណាម អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ចាប់ពីថ្ងៃទី២៦ដល់
ថ្ងៃទី២៧ កញ្ញា នៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ កញ្ញា និង
នៅមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ កញ្ញា និងចូលរួមមហាសន្និបាត ក្រុមប្រឹក្សា
អន្តរ រដ្ឋសភា សម្ព័ន្ធសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ លើកទី៣៧ (AIPA 37) នឹង
ប្រព្រឹត្តទៅចាប់ពីថ្ងៃ២៩ កញ្ញា ដល់ថ្ងៃទី៣ តុលាឆ្នាំ ២០១៦ នៅទីក្រុង Nay Pyi Taw
មីយ៉ាន់ម៉ា៕