ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា
|
ប្រធានរដ្ឋសភា Nguyen Sinh Hung ទទួលជួបសន្ទនាប្រធានរដ្ឋសភាកម្ពុជា |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន
នារសៀលថ្ងៃទី២៧ មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក
Nguyen Sinh Hung បានអបអរសាទរ ប្រធានរដ្ឋសភា សម្ដេចហេងសំរិន និងគណៈ
ប្រតិភូរដ្ឋសភាកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួម
IPU-132។ លោក NguyenSinh Hung មានគោលបំណងថា៖ គណៈប្រតិភូកម្ពុជានឹង
មានការរួមវិភាគទានសកម្មជាងទៀត ដើម្បី IPU-132 ទទួលបានជោគជ័យ។ ស្ដីពី
ទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ប្រធានរដ្ឋសភា Nguyen Sinh Hung
បានបង្ហាញជំនឿជាក់ថា៖ ដោយមានមនោសញ្ជាតនាប្រពៃណី ដ៏ល្អប្រសើ ដែល
បានបណ្ដាជំនាន់មុននេះពូនជ្រុំ ធ្វើអោយទំនាក់ទំនងនេះនឹងបានអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិនៃប្រទេសនិមួយៗ៕