ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយឡាវនៅថ្ងៃទី១១ កក្កដា បានចុះផ្សាយអត្ថបទជាច្រើន អំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម - ảnh 1អត្ថបទត្រូវបានបង្ហោះនៅលើគេហទំព័រ Pasaxon ដែលជាស្ថាប័ន បញ្ចេញមតិរបស់មជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ  (រូបថត៖ VOV ឡាវ)

កាសែតបោះពុម្ព អេឡិចត្រូនិក វិទ្យុ និងទូរទស្សន៍របស់ប្រទេសឡាវ មានអត្ថបទជាច្រើនអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវរបស់ប្រធានរដ្ឋ លោកតូ ឡឹម; ដោយបានបញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកក្នុងនាមជាប្រធានរដ្ឋ ហើយជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនទាំងពីរ ឡាវ និងវៀតណាម ដែលកំពុងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងទូលំទូលាយ។

មុនពេលដំណើរទស្សនកិច្ចនេះ កាសែតឡាវសំខាន់ៗដូចជា Pasaxon (កាសែតប្រជាជន) - ស្ថាប័នបញ្ចេញមតិរបស់មជ្ឈឹមបក្សប្រជាជនបដិវត្តន៍ ឡាវ; PathetLao នៃទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) ទាំងអស់បានចុះផ្សាយព័ត៌មាន និងអត្ថបទកោតសរសើរអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ