បរិមាណជនរងគ្រោះក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីកើនឡើង ៤៣ នាក់
|
បរិមាណជនរងគ្រោះក្នុងការវាយប្រហារទៅលើព្រលានយន្តហោះនៅទួរគីកើនឡើង ៤៣ នាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៣០ មិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក Efkan Ala
បានឲ្យដឹង ថា៖ មុស្សត្រូវស្លាប់ក្នុងការវាយប្រហារទៅលើព្រលានយន្តហោះ Ataturk
នៅទីក្រុង Istanbul នាពេលថ្មីៗនេះបានកើនឡើង ៤៣ នាក់ ក្នុងនោះ មានជន
បរទេសចំនួន ១៩ នាក់ និង ២០០ នាក់ទៀតរងរបួស។ លោក Ala បានឲ្យដឹង
ថែមទៀតថា៖ ជនសង្ស័យចំនួន ១៣ នាក់ត្រូវ ចាប់ខ្លួន ក្នុងនោះ មានជនបរ
ទេសចំនួន ៤ នាក់។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង Istanbul រដ្ឋមន្ត្រី
រូបនេះបានឲ្យដឹងថា៖ ប្រទេនសេះបានចាប់ផ្តើមធ្វើការស៊ើបអង្គេតលើគ្រប់
ជ្រុងជ្រោយនិងម៉ត់ចត់សំដៅចាប់ខ្លួនមេគំនិតបណ្ដាលឡើងបណ្តាការវាយ
ប្រហារនេះ។ លោកក៏បានឲ្យដឹងថែមទៀតថា៖ អង្គការដ្ឋឥស្លាមស្វ័យប្រកាស
IS អាចដំណើរការវាយ ប្រហារភេរវកម្មនេះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
នាថ្ងៃទី ៣០ មិថុនា សារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា៖ លេខាធិការក្រុមប្រឹក្សា
សន្តិសុខជាតិរុស្ស៊ី លោក N.P. Patrushev បានផ្ញើរសាររំលែកទុកដល់អ្នកប្រមុខ
ក្រុមប្រឹក្សារសន្តិសុខជាតិទួរគីហើយផ្តើម ឡើងប្រទេសទាំងពីរសហប្រតិបត្តិការ
ក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម៕