ប្រេស៊ីលប្រកាសពីការចាប់ផ្តើមការចរចា PTA នៃទីផ្សាររួមអាមេរិកខាងត្បូង ជាមួយវៀតណាម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំកំពូលលើកទី ៦៧ នៃទីផ្សាររួមអាមេរិកខាងត្បូង (Mercosur)  ដែលបានប្រារព្ធឡើងនៅ Foz de Iguazu នាថ្ងៃទី ២០ ខែធ្នូ រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានប្រកាសពីការចាប់ផ្តើមការចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអនុគ្រោះ (PTA) ជាមួយវៀតណាម។

ប្រេស៊ីលប្រកាសពីការចាប់ផ្តើមការចរចា PTA នៃទីផ្សាររួមអាមេរិកខាងត្បូង ជាមួយវៀតណាម - ảnh 1អាហារសមុទ្រគឺជាទំនិញនាំចេញដ៏សំខាន់មួយរបស់វៀតណាមទៅកាន់ប្រទេសប្រេស៊ីល (រូបភាពបង្ហាញ៖ VGP)

នៅក្នុងសេចក្តីប្រកាស ក្នុងនាមជាតំណាងប្រធានប្តូរវេន Mercosur រដ្ឋមន្ត្រីការបរទេស លោក Vieira បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ Mercosur។ បច្ចុប្បន្នប្រេស៊ីលគឺជាដៃគូពាណិជ្ជ កម្មឈានមុខគេរបស់វៀតណាមនៅអាមេរិកឡាទីន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រេស៊ីលបានកើនឡើងយ៉ាងឆាប់រហ័សដល់ ៧,៧ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ ប្រទេសទាំងពីរមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ និងចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ការនាំចេញរបស់វៀតណាមទៅកាន់ប្រេស៊ីលភាគច្រើនមានអាហារសមុទ្រ កៅស៊ូ វាយនភណ្ឌ ស្បែកជើង និងដែកថែប។ ហើយនាំចូលពីប្រេស៊ីលដូចជា សណ្តែកសៀង ស្រូវសាលី ពោត ចំណីសត្វ និងវត្ថុធាតុដើម កប្បាសជាច្រើនប្រភេទជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ