ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក

(VOVWORLD) - Discovery ដែលជាប៉ុស្តិ៍ទូរទស្សន៍អាមេរិកដ៏ល្បីល្បាញ និងមានឥទ្ធិពលលើសកលលោកកាលពីថ្ងៃទី ១៦ ខែកញ្ញា បានចាក់ផ្សាយភាពយន្តឯកសារ "Silicon Delta - បដិវត្តន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅវៀតណាម"

អំពីការផ្លាស់ប្តូររបស់វៀតណាម ជាមួយនឹងការរួមចំណែកសំខាន់ៗពីបច្ចេកវិទ្យាព័ត៌មាន។ ខ្សែភាពយន្តនេះ ត្រូវបានចាក់ផ្សាយនៅតំបន់អាស៊ីអាគ្នេយ៍ អាឡឺម៉ង់ ជប៉ុន ដោយបកប្រែជាភាសាចំនួន ១០ រួមមាន អង់គ្លេស ជប៉ុន អាល្លឺម៉ង់ កូរ៉េ វៀតណាម។ល។

ប៉ុស្តិ៍ទូរទស្សន៍ Discovery ផ្សព្វ​​ផ្សាយ​អំពីបដិវត្តន៍​ឌីជីថល​នៅ​វៀតណាម ដល់​​ទូទាំងពិភពលោក - ảnh 1ភាពយន្តឯកសារមានរយៈពេលជាង ២០នាទីរបស់ Discovery បានបង្ហាញយ៉ាងច្បាស់នូវជំហាននីមួយៗនៃការអភិវឌ្ឍរបស់បដិវត្តន៍បច្ចេកវិទ្យាឌីជីថលនៅវៀតណាម។ រូបថតអេក្រង់

ខ្សែភាពយន្តឯកសារនេះមានរយៈពេលជាង ២០ នាទី ស្តីអំពីបដិវត្តន៍បច្ចេកវិទ្យាឌីជីថលនៅវៀតណាម។ ពីប្រទេសដែលមិនមានឈ្មោះនៅលើផែនទីបច្ចេកវិទ្យាឌីជីថលពិភពលោក ដោយយកឈ្នះលើបញ្ហាប្រឈម វៀតណាមបានក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលឈានមុខគេនៅតំបន់អាស៊ី ហើយស្ថិតនៅទីតាំងដ៏ល្អដើម្បីឈានមុខគេក្នុងបដិវត្តន៍បច្ចេកវិទ្យាថ្មី ក៏ដូចជាក្លាយជាមជ្ឈមណ្ឌលធនធានបច្ចេកវិទ្យាថ្មីរបស់ពិភពលោក។

ខ្សែភាពយន្តមាន៣ផ្នែក ដែលបង្ហាញយ៉ាងច្បាស់នូវជំហាននីមួយៗនៃការអភិវឌ្ឍរបស់បដិវត្តន៍បច្ចេកវិទ្យាឌីជីថលនៅវៀតណាម។ ពីសម័យដ៏លំបាកក្រោយសង្គ្រាម រហូតដល់ដំណើរនៃការនាំយកបញ្ញាវៀតណាមដល់ទូទាំងពិភពលោក ចុះឈ្មោះវៀតណាមនៅលើផែនទីបច្ចេកវិទ្យាឌីជីថលពិភពលោក ក៏ដូចជាការតាមទាន់និន្នាការបច្ចេកវិជ្ជាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត (AI), semiconductor, Automotive... ហើយជាបណ្ដើរៗ បានក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មី និងជាមជ្ឈមណ្ឌលធនធានបច្ចេកវិទ្យារបស់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ