ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ
(VOV)_ដំណាងជិត១០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១០ ដូចជា៖អាមេរិក ជប៉ុន កូរ៉េខាងត្បូង ថៃ ឡាវ កម្ពុជា…។ល។ បានអញ្ជើញចូលរួមសិក្ខា សាលាវិទ្យាសាស្ត្រអន្តរជាតិ ដោយប្រធានបទ៖ ពុទ្ធសាសនាក្នុងដំណើការពង្រីក
វប្បធម៌ជាតិ នាថ្ងៃទី ៨ វិច្ឆិកានេះ។
|
ពុទ្ធសាសនាក្នុងដំណើការពង្រីកវប្បធម៌ជាតិ(internet) |
ក្នុងរយះពេលប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសមួយចំនួននៅទ្វីបអាស៊ី ដែលក្នុង
នោះមានវៀតណាម បានមានការបោះជំហានយ៉ាងខ្លាំងក្លាក្នុងដំណើការទំនើបភាវូប នីយកម្មពុទ្ធសាសនា នាំមកកម្លាំងរស់ថ្មីសំរាប់ពុទ្ធសាសនា និងជួយពុទ្ធសាសនាជ្រា បចូលក្នុងសហគមន៍និងសង្គម។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ Nguyen Xuan Thang ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមវៀតណាមបានអោយដឹងថា៖
“ ពុទ្ធសាសនាបានមានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំនៅវៀតណាមមកហើយ។ ពុទ្ធសាស្ត្របានរួមដំណើរជាមួយវៀតណាម ឆ្លងកាត់រាល់ការលំបាកបំផុតក្នុងប្រវត្តិ សាស្ត្រ ក្លាយទៅជាផ្នែកមួយមិនអាចកាត់ផ្តាចចេញពីវប្បធម៌វៀតណាមបានឡើយ។ ក្នុងដំណើការពង្រឹងនិងពង្រីក ពុទ្ធសាសដើរតួនាទីដ៏សែនសំខាន់ ក្នុងដំណើការជំរុញ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។”
តាមរយៈសិក្ខាសាលាបណ្ដាដំណាងមានឱកាសផ្លាស់ប្តូររាល់បញ្ហាទ្រឹស្ដីរួមអំពី តួនាទីរបស់ពុទ្ធសាសនានិងបទពិសោធន៍របស់បណ្ដាប្រទេសក្នុងការប្រើប្រាស់តួនាទី
របស់ពុទ្ធសាសនាសមដៅអភិរក្សនិងពង្រីកវប្បធម៍ប្រជាជាតិក្នុងកាលៈទេសៈសកល
ភាវូបនីយកម្មនាបច្ចុប្បន្ន។ ព្រះតេជ្ជគុណ Thich Duc Nghiep អភិបាលរងសមាគមពុទ្ធ
សាសនា វៀតណាមបានចាត់ទុកថា៖
“ប្រវត្តិសាស្ត្រពុទ្ធសាសនាវៀតណាមជាផ្នែកសំខាន់មួយក្នុងប្រវត្តិសាស្ត្រវៀតណាម។ វប្បធម៍សតិអារម្មណ៍សីលធម៍របៀបរស់នៅរបស់ពុទ្ធសាសនាវៀតណាមបានរួមចំណែកបង្កើតឡើងនូវអត្តសញ្ញាណរបស់វប្បធម៍វៀតណាម។ នាបច្ចុប្បន្ន ការម្ចាស់ការចូលរួមដំណើរការសមាហរណកម្មអន្តរជាតិ សកលភាវូបនីយកម្មសេដ្ឋកិច្ចវប្បធម៍ជាសំណូមពរមានចរិតលក្ខណក្រិតក្រមចំពោះប្រទេស ប្រជាជាតិនីមួយៗ។ តាមរយៈនោះពុទ្ធសាសនាវៀតណាមមានបទពិសោធន៍ផ្លាស់ប្តូរថ្មី រួមចំណែកជាមួយប្រទេសវៀតណាមផ្លាស់ប្តូរថ្មីលើផ្លូវសមាហរណកម្មអន្តរជាតិអភិវឌ្ឍន៍៕”