ពិធីដុតទានរំលឹកគុណដល់បណ្ដាវីរយុទ្ធជនពលី
|
ពិធីដុតទានរំលឹកគុណូបការះរបស់បណ្ដាវីរយុទ្ធជនពលី (TTXVN) |
(VOV)_ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី នាថ្ងៃទី ២៦ កក្កដា ឆ្នាំ ២០១៤ នៅស្រុក Vi Xuyen ខេត្ត Ha Giang (ភាគខាងជើងវៀតណាម) និងទីក្រុង Hue ខេត្ត Thua Thien Hue (ភាគកណ្ដាល វៀតណាម) ប្រព្រឹត្តទៅ៖ ពិធីដុតទានរំលឹកគុណរបស់បណ្ដាវីរយុទ្ធជនពលី។ ក៏ក្នុងពេលនេះដែរ នៅឈាបនដ្ឋានយុទ្ធជនពលីចំនួនជិត៣០០០ លើទូទាំង ប្រទេសនឹងប្រព្រឹត្តទៅពិធីដុតទានរំលឹកគុណូបការះរបស់បណ្ដាវីរយុទ្ធជនពលី។ នេះគឺជាសកម្មភាព១ សំដៅរំលឹកគុណបណ្ដាវីរយុទ្ធជនដែលបានពលីជីវិត
ដើម្បីសង្គ្រោះជាតិ បង្ហាញពីសិលធម៌ មនោសញ្ជេតនា៖ ផឹកទឹកនឹកដល់ប្រភពដើម តបស្នងសង់គុណរបស់ជំនាន់វ័យក្មេងចំពោះបណ្ដាវីរអ្នកម្ដាយវៀតណាម
បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនិងសាច់ញាត្តិគ្រួសារយុទ្ធជនពលី អ្នកមាន
គុណូបការះចំពោះបដិវត្តន៍។
ក៏ក្នុងឱកាសនេះដែរ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ បានរៀបចំកម្មវិធី៖ ទិវាបុណ្យ៖ យុវវ័យតបស្នងសងគុណ ដោយមានសកម្មភាពជាច្រើន ដូចជា៖ ថែទាំវីរអ្នកម្ដាយវៀតណាម ទៅសាកសួរសុខទុក្ខ ជូនអំណោយ ពិនិត្យព្យាបាលជំងឺសំរាប់យុទ្ធជនពិការ យុទ្ធជនជំងឺ អ្នកមានគុណូបការះ…។ល៕