ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong

(VOVWORLD) - នៅវេលាម៉ោង ៧៖០០ ព្រឹកនេះ (២៥ ឧសភា) ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោកTran Duc Luong ត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅគេហដ្ឋានបុណ្យសពជាតិលេខ ៥ Tran Thanh Tong ទីក្រុងហាណូយ។ 
ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 1មឈូសរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong ត្រូវបានដាក់នៅផ្ទះបុណ្យសពជាតិ លេខ៥ Tran Thanh Tong ទីក្រុងហាណូយ (រូបថត៖ VGP/Nhat Bac)

សាល Thong Nhat ទីក្រុងហូជីមិញ និងនៅសាល T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ Le Trung Dinh ទីក្រុង Quang Ngai (ស្រុកកំណើតអតីតប្រធានរដ្ឋ លោក Tran Duc Luong)។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 2ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋលោក  Tran Duc Luong ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅផ្ទះបុណ្យយសពជាតិលេខ៥ Tran Thanh Tong ទីក្រុងហាណូយ នាថ្ងៃទី ២៥ ឧសភា (រូបថត៖ TTXVN)

អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong នៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ មានវត្តមានអគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ តំណាងក្រសួង ស្ថាប័ន មូលដ្ឋាន គណៈប្រតិភូអន្តរជាតិ និងប្រជាជនមួយចំនួនធំ ...។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 3ប្រធានរដ្ឋ លោក លឿង គឿង ប្រធានគណៈកម្មាធិការបុណ្យសព អញ្ជើញថ្លែងវិយោគវាចា រំលឹកវិញ្ញាណក្ខ័ន្ធលោកអតីតប្រធានរដ្ឋ លោក Tran Duc Luong  (រូបថត៖ VOV)

អញ្ជើញថ្លែងវិយោគវាចាក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong លោកប្រធានរដ្ឋលឿង គឿង ប្រធានគណៈកម្មាធិការបុណ្យសពបានអះអាងថា អតីតប្រធានរដ្ឋលោក Tran Duc Luong គឺជាគំរូដ៏ភ្លឺស្វាងនៃការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ និងសីលធម៌របស់លោកប្រធានហូជីមិញ ហើយជាបក្ខជនកុម្មុយនិស្តដ៏ស្មោះត្រង់និងជាគំរូមួយរូប។ មរណភាពរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួ សារ៖  “អតីតប្រធានរដ្ឋលោក Tran Duc Luong គឺជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបរបស់បក្ស រដ្ឋ តែងតែប្រកាន់ខ្ជាប់នូវស្មារតី ទំនួលខុសត្រូវ ធ្វើជាគំរូ រក្សាបាននូវសាមគ្គីភាព និងឯកភាពក្នុងបក្ស មានរបៀបរបបការងារតាមបែបប្រជាធិបតេយ្យ និងវិទ្យាសាស្ត្រ តែងតែយកផលប្រយោជន៍បក្ស និងប្រទេសជាតិជាអាទិភាព និងមានរបៀបរស់នៅគំរូ តែងតែទទួលបានការគោរព និងស្រឡាញ់រាប់អានពីប្រជាជននិងមិត្តរួមជាតិ។ ក្នុងវ័យ អាយុជីវិត ៨៨ ឆ្នាំ អាយុបក្ស ៦៥ឆ្នាំ  និងជាង៥០ឆ្នាំបម្រើសកម្មភាពបដិវត្តន៍ អតីតប្រធានរដ្ឋ លោក Tran Duc Luong បានខិតខំឥតឈប់ឈរ និងលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។ ទោះបីជា អតីតប្រធានរដ្ឋលោក Tran Duc Luong បានទទួលមរណៈភាពហើយ ប៉ុន្តែឈ្មោះ អាជីព សមិទ្ធផល និងសីលធម៌បដិវត្តន៍ នឹងក្លាយជាគំរូជារៀងរហូតសម្រាប់កម្មាភិបាល បក្ខជន និងជនរួមជាតិគ្រប់រូបសិក្សារៀនសូត្រ និងធ្វើតាម”។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 4អគ្គលេខាបក្ស លោក តូ ឡឹម និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំ អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong (រូបថត៖ TTXVN)

បន្ទាប់ពីការថ្លែងវិយោគវាចាមក ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ភ្ញៀវអន្តរជាតិ និងក្រុមគ្រួសារបានអញ្ជើញស្មឹងស្មាធស្ងៀមស្ងាត់មួយនាទីរំលឹកដល់វិញ្ញាណ ក្ខ័ន្ធអតីតប្រធានរដ្ឋ លោក Tran Duc Luong។

បន្ទាប់ពីការថ្លែងអំណរគុណពីតំណាងគ្រួសារអតីតប្រធានរដ្ឋ មឈូសរបស់អតីតប្រធានរដ្ឋលោក Tran Duc Luong ត្រូវបានផ្ទេរទៅខាងក្រៅ ទៅកាន់អាកាសយានដ្ឋាន Noi Bai (ហាណូយ) បន្ទាប់មកទៅកាន់អាកាសយានដ្ឋាន Chu Lai (ខេត្ត Quang Nam)។  

នារសៀលថ្ងៃដដែល ពិធីបុណ្យសពរបស់អតីតប្រធានរដ្ឋ Tran Duc Luong បានប្រព្រឹត្តទៅនៅម៉ោង ៣:០០ រសៀល នៅឈាបនដ្ឋានស្រុកកំណើតរបស់លោក នៅ ឃុំ Pho Khanh ក្រុង Duc Pho ខេត្ត Quang Ngai។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 5នៅសាល Thong Nhat ទីក្រុងហូជីមិញ ពិធីគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋលោក Tran Duc Luong ក៏ចាប់ផ្តើមនៅម៉ោង ៧៖០០ ព្រឹកនេះ ថ្ងៃទី ២៥ ឧសភា (រូបថត៖ VOV)

ពិធីរំលឹកវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពអតីតប្រធានរដ្ឋលោក Tran Duc Luong ត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 6មឈូសរបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong ត្រូវបានដង្ហែទៅបញ្ចុះនៅទីបញ្ចុះសពឃុំ Pho Khanh  (រូបថត៖ VOV)

ពិធីបញ្ចុះសពរបស់អតីតប្រធានាធិបតី Tran Duc Luong បានប្រព្រឹត្តទៅនៅម៉ោង ១៥៖០០ សៀល ថ្ងៃទី ២៥ ឧសភា នៅឈាបនដ្ឋាននៃស្រុកកំណើតរបស់អតីតប្រធានរដ្ឋ  នៅភូមិ Dien Truong ឃុំ Pho Khanh ក្រុង Duc Pho ខេត្ត Quang Ngai។

ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 7ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងក្រុមគ្រួសារ ក្នុងពិធីបុណ្យសពអតីតប្រធានរដ្ឋ លោក Tran Duc Luong (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីបុណ្យសពមានប្រធានរដ្ឋសភា លោក Tran Thanh Man ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំខេត្ត Quang Ngai ...។

 
ពិធីបុណ្យសពអតីតប្រធានរដ្ឋលោក Tran Duc Luong - ảnh 8ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធីបុណ្យសព (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបុណ្យសព ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា គណៈកម្មាធិការរៀបចំពិធីបុណ្យសព រួមជាមួយនឹងក្រុមគ្រួសាររបស់អតីតប្រធានរដ្ឋ លោក Tran Duc Luong បានបំពេញយ៉ាងយកចិត្តទុកដាក់នូវការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពិធីបញ្ចុះសពអតីតប្រធានរដ្ឋ លោកTran Duc Luong ទៅកាន់កន្លែងសម្រាកចុងក្រោយ នៅឃុំ Pho Khanh ទីរួមខេត្ត Duc Pho ខេត្ត Quang Ngai៕

 

អតីតប្រធានរដ្ឋ លោក Tran Duc Luong កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៣៧; ស្រុកកំណើត៖ ឃុំ Pho Khanh ស្រុក Duc Pho (ឥឡូវជាទីរួមខេត្ត Duc Pho) ខេត្ត Quang Ngai។ លោកបានចូលរួមក្នុងបដិវត្តន៍ពីខែកុម្ភៈឆ្នាំ ១៩៥៥; បានចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥៩។

លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៥, ៦, ៧, ៨, ៩; សមាជិកការិយាល័យនយោបាយ នីតិកាលទី ៨ និងទី៩; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នីតិកាលទី៨; អនុប្រធានគណៈរដ្ឋមន្ត្រីពីខែកុម្ភៈឆ្នាំ ១៩៨៧ ដល់ខែកញ្ញា ១៩៩២; ឧបនាយករដ្ឋមន្ត្រី ពីខែតុលា ឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ១៩៩៧; ចាប់ពីខែកញ្ញា ឆ្នាំ ១៩៩៧ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ នីតិកាលទី១០និងទី១១; សមាជិកសភានីតិកាលទី៧ ទី៨,ទី១០, និងទី១១។

ដោយសារតែមានគុណូបការៈដ៏ឆ្នើមពិសេស ដែលរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ លោកត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស ស្លាកសញ្ញាសំគាល់អាយុបក្ស ៦៥ឆ្នាំ និងគ្រឿងឥស្សរិយយស មេដាយ រង្វាន់ កិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀតរបស់វៀតណាមនិងអន្តរជាតិ។

បន្ទាប់ពីរងជំងឺធ្ងន់ធ្ងរមួយរយៈ  ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាល និងក្រុមគ្រួសារថែទាំដោយអស់ពីចិត្តក៏ដោយ ប៉ុន្តែដោយសារជរាពាធ និងជំងឺធ្ងន់ធ្ងរ អតីតប្រធានរដ្ឋលោក Tran Duc Luong បានទទួលមរណភាពនៅវេលាម៉ោង ២២៖៥១នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃទី ២៣ ខែទី៤ ឆ្នាំម្សាញ់ សប្តស័ក) នៅគេហដ្ឋានរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ