ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”
![ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦” - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_29/2fdecfa9fe6d47b5b1aa291fcaea7060.jpg) |
ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦” |
(VOVworld)-នាព្រឹកថ្ងៃទី២៩តុលានៅទីក្រុងហាណូយ សហព័ន្ធពលករវៀតណាម
បានរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនិង
សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំពិធីប្រគល់ពានរង្វាន់ “អង្គភាព
អាជីវកម្ម ដើម្បីពលករឆ្នាំ២០១៦”សម្រាប់អង្គភាពអាជីវកម្មចំនួន១៥។ នេះជាអង្គ
ភាពអាជីវកម្ម ដើរមុខគេ ដែលខិតខំប្រឹងប្រែងកែលំអបរិយាកាសការងារ យកចិត្ត
ទុកដាក់ជីវភាពរស់ នៅទាំងខាងសំភារៈនិងខាងស្មារតីរបស់កម្មករសំដៅឆ្ពោះទៅ
ការអភិវឌ្ឍន៍និរន្តរភាព។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានសហព័ន្ធពលករវៀតណាម
លោក Bui Van Cuong បានឲ្យដឹងថា៖
“ពានរង្វាន់អង្គភាពអាជីវកម្មដើម្បីពលករទទួលបានការជួយជ្រោមជ្រែងយ៉ាង
សកម្មពីមជ្ឈដ្ឋានអង្គភាពអាជីវកម្មនិងអាជីវករ។ អង្គភាពអាជីវកម្មដែលទទួលបាន
ពានរង្វាន់នេះមិនត្រឹមតែពង្រីកបានប្រសិទ្ធិភាពការងារប៉ុណ្ណោះទេ ថែមទាំងរីកសាយ
ភាយនូវឥទ្ធិពលរបស់ខ្លួនទៀតផង រួមចំណែកបង្កើតឡើងសហគមន៍អង្គភាពអាជីវកម្ម
ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ”។
ប្រធានសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានអះអាងថា ពាន
រង្វាន់នេះបាននាំមកជូនលករសិទ្ធិធានានៅកម្រិតខ្ពស់និងវប្បធម៌អង្គភាពអាជីវកម្ម
ផងដែរ៕