ពីធីសម្ពោធប្រព័ន្ធបំពង់បង្ហូរឧស្ម័នដុតទៅអឺរ៉ុប
(VOVWORLD) - នាថ្ងៃទី ៨ ខែមករា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគីលោក Tayyip Erdogan បានសម្ពោធជាផ្លូវការនូវគម្រោងបំពង់បង្ហូរ ឧស្ម័នដុតពីប្រទេសរុស្ស៊ី តាមរយៈប្រទេសទួរគីទៅកាន់អឺរ៉ុបខាងត្បូង ដែលមានឈ្មោះថា TurkStream ។
ពីធីសម្ពោធប្រព័ន្ធបំពង់បង្ហូរឧស្ម័នដុតទៅអឺរ៉ុប (រូបថត៖ AFP/TTXVN) |
គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការបញ្ជូនឧស្ម័នដុតទៅកាន់អឺរ៉ុប ដែលឆ្លងកាត់ប្រទេសអ៊ុយក្រែន ក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ ថ្លែងនៅក្នុងពិធីនោះ លោក Vladimir Putin បានសង្កត់ធ្ងន់ថា ប្រព័ន្ធបំពង់បង្ហូរឧស្ម័នដុតនេះជានិមិត្តរូបនៃ “អន្តរកម្មនិងកិច្ចសហប្រតិបត្តិការ” ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងប្រជាជននៅទូទាំងទ្វីបអឺរ៉ុបនិងពិភពលោកផងដែរ៕