ម្ចាស់ការទាន់ពេលវេលាតស៊ូបដិវាទទៅនឹងព័ត៌មានអាក្រកខុសឆ្គង
|
ម្ចាស់ការទាន់ពេលវេលាតស៊ូបដិវាទទៅនឹងព័ត៌មានអាក្រកខុសឆ្គង (VNP) |
Vovworld-ម្ចាស់ការទាន់ពេលវេលាតស៊ូបដិវាទទៅនឹងព័ត៌មានអាក្រកខុសឆ្គង។
នោះជាសំណើររបស់អ្នកជំនាញការនៅសិក្ខាសាលា លើកកំពស់ប្រសិទ្ធភាពបង្កា
ប្រឆាំងព័ត៌មានអាក្រកខុសឆ្គងកសាងឬទ្ធានុភាពនយោបាយរឹងមាំដោយកាសែត
Quan doi Nhan dan រៀបចំនាព្រឹកថ្ងៃទី៣០កក្កដានៅក្រុងហាណូយ។ សិក្ខាសាលា
បានទាក់ទាញបទអន្តរាគមន៍ជាង២០របស់អ្នកជំនាញការអ្នកគ្រប់គ្រងអ្នកវិទ្យាសាស្ត្រ
និងថ្នាក់ដឹកនាំស្ថាប័នអង្គភាពសាលាក្នុងនិងក្រៅកងទ័ព។ សាស្ត្រាចារ្សរងបណ្ឌិត
Truong Ngoc Nam នាយកវិទ្យាស្ថានសារព័ត៌មាននិងឃោសនាបានរួមមតិថា៖
“ដើម្បីលើកកំពស់ប្រសិទ្ធិភាពបង្កាប្រឆាំងព័ត៌មានអាក្រកខុសឆ្គង បញ្ហាដំបូង
បង្អស់គឺត្រូវបញ្ជាក់ដ៏ត្រឹមត្រូវត្រូវធ្វើយ៉ាងម៉េចដើម្បីម្ចាស់ការទាន់ពេលវេលាតស៊ូ
ទប់ទល់បដិវាទទៅវិញនឹងព័ត៌មានអាក្រកខុសឆ្គងនោះយ៉ាងត្រឹមត្រូវបំផុត។ ពីព្រោះ
ថា ព័ត៌មាននោះមកដល់មហាជនទៅហើយ ជះឥទ្ធិពលទៅលើមហាជនហើយ គឺ
យើងទើបនិយាយគឺផលវិបាករបស់វាពិបាកដោះស្រាយណាស់៕”