មជ្ឈដ្ឋានផ្សព្វផ្សាយឡាវលើកសរសើរជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU
|
ជ័យជំនះប្រវត្តិសាស្ត្រ DIEN BIEN PHU (TTXVN) |
(VOV)_ក្នុងរយៈពេលប៉ុន្មាថ្ងៃកន្លងទៅ បណ្ដាកាសែតឡាវបានចុះផ្សាយអត្ថ បទ និងរូបថតជាច្រើន ដែលបានស្ងើចសរសើរជ័យជំនះ Dien Bien Phu និងទំនាក់ ទំនងពិសេស វៀតណាម-ឡាវ។ ដោយប្រធានបទ៖ទសវត្សរ៍ទី៥០ នៅឥណ្ឌូចិនកា
សែត Paxaxon ជាស្ថាប័នឃោសនារបស់បក្សប្រជាជនបដិវត្តន៍ឡាវ បានរំលឹកឡើង
វិញបណ្ដាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងការតស៊ូ ប្រឆាំងអាណានិគមបារាំង របស់ ប្រទេសទាំង៣នៅឥណ្ឌូចិន។ អត្ថបទនេះបានអះអាងថា៖ជ័យជំនះ Dien Bien Phu បានបង្ហាញនូវប្រៀបខ្លាំងរបស់កងទ័ពនិងប្រជាជនវៀតណាម។
នាពេលជាមួយគ្នានោះ អត្ថបទ៖ សូរលាន់រន្ទឺនៃជ័យជំនះ Dien Bien Phu ដ៏មហិមា នៃកាសែត Vientian Day បានលើកត្រដែតនូវយុទ្ធជ័យរបស់កងទ័ពនិងប្រ
ជាជនវៀតណាម ក្នុងការប្រយុទ្ធនៅ Dien Bien Phu ។ ការវាយបរ្ហារនេះ មាន អត្ថ ន័យប្រវត្តិសាស្ត្រចំពោះរបបអាណានិគមនិយមចាស់នៅឥណ្ឌូចិន និងបើកចេញ
ដំណាក់កាលថ្មី សំរាប់គ្រប់ជនជាតិត្រូវជិះជាន់។
ក៏មានប្រធានបទស្ដីពី Dien Bien Phu កាសែត Vientiane Times ក៏បានសង្កត់
ធ្ងន់ថា៖ ជ័យជំនះ Dien Bien Phu ជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្ត្ររបស់តំបន់
និ ងពិភពលោក។ ជ័យជំនះ Dien Bien Phu មានអត្ថន័យដ៏សែនសំខាន់ចំពោះ ទំនាក់ទំនងមិត្តភាព ពិសេសរវាងប្រទេសទាំងពីរឡាវនិងវៀតណាម ដែលរួមគ្នា
តស៊ូប្រឆាំង សត្រូវរួម ដើម្បីរំដោះប្រទេសជាតិ៕