មហាសន្និបាតសហជីពកម្មភិបាលវៀតណាមលើកទី ៦

(VOVWORLD) - ក្នុងអាណត្តិថ្មីនេះ សហជីពកម្មាភិបាល វៀតណាមចាំបាច់ត្រូវពង្រឹងការឃោសនា ដើម្បីឱ្យកម្មាភិបាលសហជីពគ្រប់រូបជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីឋានៈ និងតួនាទី ដ៏សំខាន់របស់អង្គការសហជីព។
មហាសន្និបាតសហជីពកម្មភិបាលវៀតណាមលើកទី ៦ - ảnh 1មហាសន្និបាតសហជីពកម្មភិបាលវៀតណាមលើកទី ៦

នាព្រឹកថ្ងៃទី ១ តុលា នៅទីក្រុងហាណូយ មហាសន្និបាតសហជីពកម្មភិបាលវៀតណាមលើកទី ៦ អាណត្តិ ២០២៣ - ២០២៨ បានប្រព្រឹត្តជាផ្លូវការ ដោយមានការចូលរួមពីប្រតិភូចំនួន ៣០០ នាក់ ដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់សមាជិកសហជីព កម្មាភិបាល ពលករចំនួន ៨៥ ពាន់នាក់ចំណុះសហជីពកម្មាភិបាលវៀតណាម។

អញ្ជើញថ្លែងមតិនៅមហាសន្និបាត លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញបានស្នើថា ក្នុងអាណត្តិថ្មីនេះ សហជីពកម្មាភិបាលវៀតណាមចាំបាច់ត្រូវពង្រឹងការឃោសនា ដើម្បីឱ្យកម្មាភិបាលសហជីពគ្រប់រូបជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពីឋានៈ និងតួនាទី ដ៏សំខាន់របស់អង្គការសហជីព។ ជាពិសេស ចាំបាច់ត្រូវត្រូវតស៊ូយ៉ាងសកម្មប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ដើម្បីការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ព្រមទាំងអនុវត្តន៍សកម្មភាពកែលម្អជីភាពខាងសម្ភារៈ វប្បធម៌ ស្មារតី និងលក្ខខណ្ឌការងារសម្រាប់សមាជិកសហជីព។ លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់សហជីព ជាពិសេសថ្នាក់ដឹកនាំត្រូវតែមានទឹកចិត្តរឹងមាំខាងនយោបាយ មានវិជ្ជាជីវៈល្អ មានចំណេះដឹងអំពីការងារសហជីព និងមានជំនាញ និងវិធីសាស្រ្តការងារល្អជាគំរូអំពីគ្រប់ទិដ្ឋភាព។ ព្រោះថា តំណែងកាន់តែខ្ពស់ គឺត្រូវធ្វើជាគំរូឲ្យកាន់តែល្អ។ ថ្នាក់ដឹកនាំសហជីពត្រូវតែធ្វើជាគំរូល្អ។ប្រសិនបើធ្វើដូច្នេះ សហជីព និងកម្មាភិបាលគ្រប់លំដាប់ថ្នាក់ពិតជានឹងមានភាពរឹងមាំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនាំមកនូវការរួមចំណែកជាវិជ្ជមានជាច្រើនដល់សកម្មភាពរួមរបស់សហជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ