ម៉ាឡេស៊ីបន្តបង្កើនមធ្យោបាយផ្សេងៗដើម្បីស្វែងរកយន្តហោះត្រូវបាត់ខ្លួន
![ម៉ាឡេស៊ីបន្តបង្កើនមធ្យោបាយផ្សេងៗដើម្បីស្វែងរកយន្តហោះត្រូវបាត់ខ្លួន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_07_07/download.jpg) |
ម៉ាឡេស៊ីបន្តបង្កើនមធ្យោបាយផ្សេងៗដើម្បីស្វែងរកយន្តហោះត្រូវបាត់ខ្លួន |
(VOV)_រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បានអោយដឹងថា៖ ប្រទេសនេះកំពុងបង្កើនមធ្យោបាយជាច្រើនជាងទៀត ដើម្បីស្វែងរកយន្តហោះមានសា្លក់លេខ MH ៣៧០ ដែលត្រូវបានបាត់ខ្លួន ។ ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី៦ កក្កដា រដ្ឋមន្ត្រី Hishammuddin Hussein
បានអោយដឹងថា៖នាវាកងទ័ពជើងទឹកម៉ាឡេស៊ី KD Mutiara មានសមត្ថភាព រកឃើញរលកពហុសទ្ធ នឹងចេញដំណើរទៅលំហរសមុទ្រ នាថ្ងៃទី៤ សីហា
ខាងមុខនេះ។ ទន្ទឹមនឹងនោះ សម្ព័នក្រុមហ៊ុន Petronas ក៏បានបំពាក់ឧបករណ៍ កំណត់ទិសស្វែងរករលកសំលេងខ្លី ដើម្បីចូលរួមការស្វែងរកយន្តហោះនេះដែរ៕