យុវជនអាណិកជនទៅទស្សនាកេរដំណែលវប្បធម៌ចាមនៅខេត្ត Ninh Thuan

(VOVWORLD) -សារមន្ទីរ Ninh Thuan គឺជាទីកន្លែងរក្សាទុកនូវវត្ថុតាងចំនួន ៣ ពាន់មុខដែលមានតម្លៃលេចធ្លោខាង ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ជនជាតិមួយចំនួន ដូចជា Kinh, Hoa, ចាម, Raglay, K 'Ho,Churu ។ 
យុវជនអាណិកជនទៅទស្សនាកេរដំណែលវប្បធម៌ចាមនៅខេត្ត Ninh Thuan - ảnh 1 យុវជនអាណិកជនទៅទស្សនាកេរដំណែលវប្បធម៌ចាមនៅខេត្ត Ninh Thuan

នាថ្ងៃទី ២៣ ខែកក្កដា គណប្រតិភូនៃជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩ បានទៅទស្សនា សារមន្ទីរ Ninh Thuan និងមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ចាម។

សារមន្ទីរ Ninh Thuan គឺជាទីកន្លែងរក្សាទុកនូវវត្ថុតាងចំនួន ៣ ពាន់មុខដែលមានតម្លៃលេចធ្លោខាង ប្រវត្តិសាស្ត្រនិងវប្បធម៌របស់ជនជាតិមួយចំនួន ដូចជា Kinh, Hoa, ចាម, Raglay, K 'Ho,Churu ។ ដោយមានចំណាប់អារម្មណ៍អំពីទីកន្លែងនេះ កញ្ញា  Phan Thi Huyen បានសំណេះសំណាលថា៖

“នាងខ្ញុំនិងមិត្តភក្តិបានទៅទស្សនា សារមន្ទីរខេត្ត Ninh Thuan ។នាងខ្ញុំបានឃើញវត្ថុបុរាណប្រវត្តិសាស្ត្រជាច្រើនរបស់ខេត្ត Ninh Thuan ។ នាងខ្ញុំឃើញថាមានក្រុមជនជាជាតិច្រើនបានរស់នៅទីនេះ ។ មកទស្សនាទីនេះ នាងខ្ញុំបានយល់ដឹងបន្ថែមអំពីជីវភាពរស់នៅខាងវប្បធម៌ របស់បណ្ដាក្រុមជនជាតិនៅខេត្ត Ninh Thuan ផងដែរ”។

នាថ្ងៃដដែល គណប្រតិភូ នៃជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩បានប្រគល់ផ្ទះមេត្តាធម៌ដែលមានតម្លៃ ៥៣ លានដុងជូនក្រុមគ្រួសារក្រីក្ររបស់ លោក Lang Quoc Anh នៅភូមិ Tu Thien ឃុំ Phuoc Vinh ស្រុក Thuan Nam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ