រដ្ឋាភិបាលវៀតណាមចេញសេចក្តីប្រកាសស្តីពីខ្សែបន្ទាត់មូលដ្ឋានដែលប្រើប្រាស់សម្រាប់គណនាទទឹងដែនទឹកក្នុងឈូងសមុទ្រខាងជើង
(VOVWORLD) - ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ២១ ខែកុម្ភៈ បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា៖ អនុលោមតាមសេចក្តីសម្រេចចិត្តលេខ ៦៨ ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានចេញសេចក្តីប្រកាសមួយស្តីពីខ្សែបន្ទាត់មូលដ្ឋានដែលប្រើប្រាស់សម្រាប់គណនាទទឹងដែនទឹករបស់វៀតណាម។
ការកំណត់ខ្សែបន្ទាត់មូលដ្ឋាននៅឈូងសមុទ្រខាងជើង សំដៅអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចរបស់វៀតណាមក្រោមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអនុលោមតាមច្បាប់សមុទ្រឆ្នាំ ២០១២ របស់វៀតណាម។ ខ្សែបន្ទាត់មូលដ្ឋានដែលប្រើប្រាស់ដើម្បីគណនាទទឹងវិសាលភាពនៃដែនទឹករបស់វៀតណាមនៅឈូងសមុទ្រខាងជើង និងមិនប៉ះពាល់ដល់សន្ធិសញ្ញាអន្តរជាតិដែលវៀតណាមចូលរួម ឬជាសមាជិកឡើយ។
ខ្សែបន្ទាត់មូលដ្ឋានដែលប្រើប្រាស់ដើម្បីគណនាទទឹងដែនទឹករបស់វៀតណាមក្នុងឈូងសមុទ្រខាងជើង។ រូបថត៖ VNA |
ខ្សែបន្ទាត់មូលដ្ឋានដែលបានប្រើប្រាស់ដើម្បីគណនាទទឹងដែនទឹករបស់វៀតណាមនៅឈូងសមុទ្រខាងជើង គឺជាមូលដ្ឋានសម្រាប់កំណត់ព្រំដែន និងវិសាលភាពនៃតំបន់ដែនសមុទ្ររបស់វៀតណាមស្របតាមបទប្បញ្ញត្តិរបស់ UNCLOS និងកិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំដែនឈូងសមុទ្រខាងជើង រវាងវៀតណាម និងចិនដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០០ បង្កើតមូលដ្ឋានច្បាប់បន្ថែមទៀត ដើម្បីអនុវត្តន៍អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាម បម្រើការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងដែនសមុទ្រ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ៕