រដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើទស្សនកិច្ចជាសាធារណៈលើកដំបូងទៅកាន់អារ៉ាប៊ីសាអូឌីត

(VOVWORLD) - ដំណើរទស្សនកិច្ចដ៏សំខាន់នេះធ្វើឡើងខណៈទីក្រុងរីយ៉ាដបញ្ជូនគណៈប្រតិភូដំបូងរបស់ខ្លួនទៅកាន់តំបន់វេសប៊ែងដែលរងការកាន់កាប់ ក្រោយបីទសវត្សរ៍មក។

រដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើទស្សនកិច្ចជាសាធារណៈលើកដំបូងទៅកាន់អារ៉ាប៊ីសាអូឌីត - ảnh 1រដ្ឋមន្ត្រីទេសចរណ៍អ៊ីស្រាអែល លោក Haim Katz  (រូបថត៖ ITN)

រដ្ឋមន្ត្រីទេសចរណ៍អ៊ីស្រាអែល លោក Haim Katz បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃទី ២៦ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ជាសាធារណៈលើកដំបូងមកកាន់ព្រះរាជាណាចក្រនេះ ក្នុងបរិបទនៃប្រទេសទាំងពីរកំពុងដំណើរការកិច្ចចរចាដើម្បីធានាទំនាក់ទំនងទ្វេភាគី។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះធ្វើឡើងខណៈទីក្រុងរីយ៉ាដបញ្ជូនគណៈប្រតិភូដំបូងរបស់ខ្លួនទៅកាន់តំបន់វេសប៊ែង ដែលរងការកាន់កាប់ ក្រោយបីទសវត្សរ៍មក។

នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងទេសចរណ៍អ៊ីស្រាអែលបានឲ្យដឹងថា លោក Katz គឺជារដ្ឋមន្ត្រីអ៊ីស្រាអែលដំបូងគេដែលដឹកនាំគណៈប្រតិភូផ្លូវការទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ហើយលោកបានបញ្ជាក់ថា មន្ត្រីរូបនេះនឹងចូលរួមក្នុងសកម្មភាពទិវាទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិនៅថ្ងៃនេះនៅទីក្រុងរីយ៉ាដ។ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក លោក Katz នឹងមានកិច្ចប្រជុំ "ជាមួយសមភាគីរបស់លោក" ប៉ុន្តែមិនបានបញ្ជាក់ថាប្រទេសណានឹងមានតំណាងចូលរួមឡើយ។

សូមគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលកំពុងខិតខំប្រឹងប្រែងដំណើរការសកម្មភាពការទូត ដើម្បីសម្រេចបានកិច្ចព្រមព្រៀងប្រក្រតីភាពនូវ ទំនាក់ទំនងទ្វេភាគី ប៉ុន្តែនៅមានកង្វះការឯកភាពគ្នាលើបញ្ហារដ្ឋប៉ាឡេស្ទីនឯករាជ្យមួយទៀតសោធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ