រដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវបង្កើនកិច្ចសហប្រតិបត្តិការ
(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ របស់លោកអគ្គលេខាបក្សតូ ឡឹម ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយលោក សាយសំផន ភូមិវិហារ ប្រធានរដ្ឋសភាជាតិឡាវ។
ប្រធានរដ្ឋសភា លោក លោក ត្រឹន ថាញ់ មិន អញ្ជើញជួបពិភាក្សាជាមួយលោក សាយសំផន ភូមិវិហារ ប្រធានរដ្ឋសភាឡាវ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាទាំងពីររូបបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃទំនាក់ទំនងឡាវ-វៀតណាមលើគ្រប់វិស័យ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការបោះពុម្ពផ្សាយរួមគ្នា នូវសៀវភៅ "៥០ ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ" ដោយចាត់ទុកថា នេះជាសក្ខីភាពដ៏រស់រវើកដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងរដ្ឋសភាជាតិទាំងពីរ; ឯកភាពគ្នាបន្តលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរជាទូទៅ និងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរជាពិសេស ជាពិសេសដល់យុវជនជំនាន់ក្រោយ។
ប្រធានរដ្ឋសភាទាំងពីរបានស្នើឱ្យស្ថាប័ននីតិបញ្ញត្តិទាំងពីរ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការងារឃ្លាំមើលប្រកបដោយប្រសិទ្ធភាពការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់។ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសភា បង្កើនការផ្លាស់ប្តូរក្នុងចំណោមក្រុមសភាមិត្តភាព សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង; បង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕