|
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែត |
Vovworld-បន្តសម័យប្រជុំលើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី១៩វិច្ឆិកាបណ្ដាសមាជិកសភាបានស្ដាប់របាយការណ៍ពិនិត្យអំពីសេចក្តីព្រាងច្បាប់ឱសថ(វិសោធនកម្ម)។ សេចក្តីព្រាងច្បាប់ឱសថ(វិសោធនកម្ម)បំពេញបន្ថែមជំពូកចំនួន៤៖ គោលនយោបាយរបស់រដ្ឋអំពីឱសថនិងអភិវឌ្ឍន៍ឧស្សាហកម្មឱសថ និងធ្វើអាជីវកម្មឱសថជាដើម។ តាមរបាយការណ៍របស់រដ្ឋាភិបាលថា ចំណុចថ្មីសារវន្តត្រូវបានធ្វើវិសោធនកម្មបើប្រៀបនឹងច្បាប់នាបច្ចុប្បន្នគឺការគ្រប់គ្រងរដ្ឋអំពីតំលៃឱសថ។
ក៏នាព្រឹកថ្ងៃដដែល ដោយសម្លេងគាំទ្រភាគច្រើន រដ្ឋសភាបានអនុម័តលើច្បាប់សុវត្ថិភាពព័ត៌មានបណ្ដាញអិនធឺណែតផងដែរ៕