រុស្ស៊ីនិងអាស៊ានឆ្ពោះទៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

រុស្ស៊ីនិងអាស៊ានឆ្ពោះទៅបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ - ảnh 1
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១៦​ ឧសភា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាន
អះអាងថា សន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង
Sochi សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ឧសភា ខាងមុខ នឹងរួមចំណែក
បង្កើនថែមទៀតនូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងម៉ូស្គូជាមួយអាស៊ាន ក៏ដូច
ជាបង្កលក្ខណៈដើម្បីលើកកំពស់ទំនាក់ទំនងនេះឡើងកំរិតថ្មីផងដែរ។ថ្លែងមតិជា
មួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ប្រធានាធិបតីលោក Widodo បានសង្កត់
ធ្ងន់ថា ម៉ូស្គូជាដៃគូយុទ្ធសាស្ត្ររបស់ទាំងឥណ្ឌូនេស៊ីនិង អាស៊ានផង។
សន្និសីទជាន់ខ្ពស់អាស៊ាន-រុស្ស៊ីក្រោមប្រធានបទ “ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រដើម្បីផលប្រយោជន៍រួម” នាពេលខាងមុខត្រូវបានចាត់ទុកជាព្រឹត្តិការណ៍
អន្តរជាតិធំបំផុតនៅរុស្ស៊ីក្នុងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ