រុស្ស៊ីបានអំពាវនាវសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងស្ដីពីសន្តិសុខនៅទ្វិបអាស៊ី
|
រុស្ស៊ីបានអំពាវនាវសហប្រតិបត្តិការទប់ទល់នឹងការសាកល្បងស្ដីពីសន្តិសុខនៅទ្វិបអាស៊ី (RIA) |
Vovworld-នាថ្ងៃទី២៧វិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Anatoly
Antonov បានប្រកាសថាប្រព័ន្ធការពារកាំជ្រួច (NMD) របស់អាមេរិកគឺសំដៅបំផ្លាញ
សន្តិសុខដំបន់និងអន្តរជាតិ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះបណ្ដាប្រទេសក្នុង
ដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សេចក្តីប្រកាសពោលខាងលើត្រូវបានដំណាងរុស្ស៊ីនាំចេញ
នៅកិច្ចប្រជុំដំបូងក្នុងក្របខ័ណ្ឌការសន្ទនាថ្នាក់ដឹកនាំការពារជាតិបណ្ដាប្រទេស
អាស៊ីខាងត្បូងនិងអាស៊ី-អាគ្នេយ៍នៅទីក្រុង Colombo (ស្រីឡាំងកា)នាថ្ងៃទី២៧វិច្ឆិកា។
ក្រសួងការពារជាតិរុស្ស៊ីត្រៀមខ្លួនជាស្រេចចែករំលែកជាមួយប្រទេសនៅដំបន់អាស៊ី
ខាងត្បូងនិងអាស៊ី-អាគ្នេយ៍បទពិសោធន៍ទំនើបភាវូបនីយកម្មកំលាំងប្រដាប់អាវុធ។
លោក Antonov បានឲ្យដឹងថា បណ្ដាប្រទេសដំបន់អាស៊ី-ប៉ាស៊ីហ្វិកជាដៃគូធំៗរបស់
រុស្ស៊ីក្នុងវិស័យសហប្រតិបត្តិការបច្ចេកទេស-យោធាក្នុងនោះមានឥណ្ឌា ឡាវ
ឥណ្ឌូនេស៊ី៕