រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម


រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម - ảnh 1
រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កក្កដា រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងក្លាសេចក្តីសម្រេច
របស់ សហភាពអឺរ៉ុប (EU) ដែលពន្យាពេលបន្ថែម ៦ ខែទៀតចំពោះបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចទៅ លើប្រទេសនេះដែលទាក់ទិនដល់ជំលោះនៅអ៊ុយក្រែន
ហើយចាត់ទុកថា៖ បណ្ដាបទដាក់​ទណ្ឌកម្មពោលខាងលើនឹងមិនធ្វើឲ្យម៉ូស្គូផ្លាស់
ប្តូរគោលមាគ៌ារបស់ខ្លួនឡើយ។ ក្នុងសេចក្តី ប្រកាសមួយ ក្រសួងការបរទេស
រុស្ស៊ីបានចាត់ទុកថា៖ ទង្វើរបស់ EU គឺរាក់កំផែលនិងខុស ឆ្គង ក្នុងពេលដែល
តភ្ជាប់បទដាក់ទណ្ឌកម្មជាមួយការមិនទទួលបានការបោះជំហានក្នុងការ
អនុវត្តកិច្ចព្រមព្រៀងសន្តិភាពសំដៅបញ្ចប់ជំលោះនៅភាគខាងកើតអ៊ុយក្រែន។
​ សេចក្តីប្រកាសរបស់រុស្ស៊ីត្រូវបាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សា
អឺរ៉ុបបានប្រកាស ពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើវិស័យប្រេង
ឧស្ម័ន្ធ ហិរញ្ញវត្ថុនិងការពារជាតិ របស់រុស្ស៊ីដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧
ដោយមូលហេតុថា៖ មាត្រាមួយចំនួនក្នុងកិច្ចព្រម ព្រៀងសន្តិភាព  Minsk​
  មិនត្រូវបានអនុវត្តដោយគ្រប់គ្រាន់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ