រុស្ស៊ីមិនលើកលែងលទ្ធភាពតបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិក

(VOVWORLD) - រុស្ស៊ីចាត់ទុកថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិកនឹងពិបាកកែលំអដែល បានជាប់គាំងដោយសារការចោទប្រកាន់ទាក់ទិនដល់ការធ្វើអន្តរាគមន៍ចូល ក្នុងការបោះឆ្នោតប្រធានាធិបតីក៏ដូចជាបញ្ហានៅស៊ីរីនិងអ៊ុយក្រែនផងដែរ។ 
រុស្ស៊ីមិនលើកលែងលទ្ធភាពតបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិក  - ảnh 1 រុស្ស៊ីមិនលើកលែងលទ្ធភាពតបតវិញបណ្ដាបទដាក់ទណ្ឌកម្មរបស់អាមេរិក 

(VOVworld) – រុស្ស៊ីចាត់ទុកថា៖ ទំនាក់ទំនងរុស្ស៊ី-អាមេរិកនឹងពិបាកកែលំអដែល បានជាប់គាំងដោយសារការចោទប្រកាន់ទាក់ទិនដល់ការធ្វើអន្តរាគមន៍ចូល ក្នុងការបោះឆ្នោតប្រធានាធិបតីក៏ដូចជាបញ្ហានៅស៊ីរីនិងអ៊ុយក្រែនផងដែរ។ ថ្លែងមតិនាថ្ងៃទី ២១ កុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានចោទប្រកាន់អាមេរិកកំពុងមានឧបាយកលធ្វើអន្តរាគមន៍ចូលក្នុងការងារផ្ទៃ ក្នុងរបស់រុស្ស៊ី ហើយបង្កើនភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីមុនការបោះ ឆ្នោតប្រធានាធិបតីរុស្ស៊ីនាខែមិនាខាងមុខ។ ខណៈពេលនោះ អាមេរិកបន្តរិះគន់ រុស្ស៊ីធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីរបស់អាមេរិកដោយគ្មានមូលហេតុ។ ក្រសួងការបរទេសរុស្ស៊ីនឹងមិនលើកលែងលទ្ធភាពនាំចេញវិធានការតបតវិញបទដាក់ទណ្ឌកម្មរបស់អាមេរិកដែលប្រឆាំងជំទាស់ពលរដ្ឋរុស្ស៊ីខណៈពេលដែលចោទប្រកាន់ពួកគេធ្វើអន្តរាគមន៍ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦។ តាមរដ្ឋមន្ត្រីរូបនេះថា រុស្ស៊ីមានបញ្ជីឈ្មោះបណ្ដាប្រជាពលរដ្ឋអាមេរិកដែលត្រូវបានហាមឃាត់ចូលក្នុងរុស្ស៊ីហើយម៉ូស្គូក៏មានវិធានការតបតវិញផ្សេងទៀតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ