លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

(VOVWORLD) - នៅព្រឹកថ្ងៃទី ២១ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម - ảnh 1សន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម (រូបថត៖ ឡៃហ័រ/VOV)

អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គឺជាការចាប់ផ្តើមនៃដំណើរការច្នៃប្រឌិតទាក់ទងនឹងបរិមាណ គុណភាព និងប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជាមួយនឹងការរីកសាយ ភាយទៅកាន់វិស័យទាំងអស់ ដែលជាម្ចាស់កម្មវត្ថុរបស់ប្រទេសជាតិ។ ដើម្បីធានាថា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដំណើរការប្រកបដោយប្រសិទ្ធភាព   លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជននៃទីក្រុងហូជីមិញនិងទីក្រុងដាណាង មានការច្នៃប្រឌិតការត្រិះរិះក្នុងការគ្រប់គ្រង ដោយផ្លាស់ប្តូរទាំងស្រុងពី “ការគ្រប់គ្រងរដ្ឋបាល” ទៅជា “ការច្នៃប្រឌិតនិងសេវាកម្ម”; ឧបសគ្គណាមួយដែលវិនិយោគិនជួបប្រទះនៅមជ្ឈមណ្ឌលត្រូវតែដោះស្រាយតាមរយៈដំណើរការពិសេស  ហើយរាយការណ៍ដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រី ប្រសិនបើបញ្ហានោះ ហួសពីសិទ្ធិអំណាចរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម - ảnh 2លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជា "ជើងទ្រ" សម្រាប់វៀតណាម ឈានដល់កម្រិតតំបន់ និងពិភពលោក (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនអន្តរជាតិ៖ ជឿទុកចិត្តនិងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម; សហការ ចែករំលែក និងគាំទ្រដៃគូ សហគមន៍ធុរកិច្ច និងវិនិយោគិនវៀតណាម   ជាមួយនឹងបាវចនា វិនិយោគ ធ្វើអាជីវកម្មរយៈពេលវែង ប្រកបដោយចីរភាពនិងជោគជ័យនៅវៀតណាម។ ក្នុងពេលជាមួយគ្នានេះ ចែករំលែកបទពិសោធន៍នៃភាពជោគជ័យនិងការបរាជ័យ ដើម្បីជួយវៀតណាមឱ្យរីកចម្រើនលឿន និងប្រកបដោយចីរភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ