លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចឯកជន
(VOVWORLD) - នៅរសៀលថ្ងៃទី២០ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (គណៈកម្មាធិការដឹកនាំ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រោយរយៈពេល ៨ ខែ អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦៨ សេដ្ឋកិច្ចឯកជនបានបង្ហាញពីវឌ្ឍនភាពវិជ្ជមាន។ ជាមធ្យម មានសហគ្រាសថ្មីប្រហែល ១៨.០០០ ត្រូវបានបង្កើតឡើងជារៀងរាល់ខែ ដែលនាំឱ្យចំនួនសហគ្រាសសរុបដែលដំណើរការទូទាំងប្រទេសកើនឡើងដល់ជិត ១,១ លាននៅចុងឆ្នាំ២០២៥។
ក្នុងឆ្នាំនេះ ប្រទេសវៀតណាមបានបើកការដ្ឋានសាងសង់ និងសម្ពោធសំណង់ គម្រោងជាតិសំខាន់ៗចំនួន ៥៦៤ ក្នុងនោះដើមទុនឯកជនស្រូបយកប្រហែល ៧៤,៦%។ នេះបង្ហាញពីតួនាទីរបស់សហគ្រាសឯកជន បញ្ជាក់ពីគោលជំហរប្រើប្រាស់ការវិនិយោគសាធារណៈដើម្បីដឹកនាំការវិនិយោគឯកជន ដោះសោរធនធានសង្គមទាំងអស់សម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ រដ្ឋសភា និងរដ្ឋាភិបាល បានបង្កើតសន្ទុះ ចលនា និងនិន្នាការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន; ជំនឿជាក់របស់សហគមន៍សហគ្រាសចំពោះបក្ស និងរដ្ឋត្រូវបានពង្រឹង; សកម្មភាពរបស់សហគ្រាសកាន់តែមានភាពចម្រុះ ហើយសហគ្រាសក៏ហ៊ានអនុវត្តន៍ការងារដ៏ធំធេងជាងមុនផងដែរ។
លោកនាយករដ្ឋមន្ត្រីស្នើឱ្យគណៈប្រតិភូផ្តោតលើការវាយតម្លៃស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ៦៨ ចាប់តាំងពីការចេញផ្សាយមក។ (រូបថត៖ Lai Hoa/VOV) |
ដោយមានបំណងចង់ស្តាប់មតិយោបល់ពីសហគ្រាស ដើម្បីដោះស្រាយការលំបាកសម្រាប់ការអភិវឌ្ឍរបស់សហគ្រាស លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
"បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងរបស់សហគ្រាសឯកជនទាំងបរិមាណ និងគុណភាព។ គាំទ្រ ណែនាំ បង្កើនប្រសិទ្ធភាពអាជីវកម្មរបស់សហគ្រាស ជាពិសេសសហគ្រាសខ្នាតតូច មីក្រូ និងអាជីវកម្មលក្ខណៈគ្រួសារ... ទាំងនេះគឺជាមុខសញ្ញាដែលត្រូវការការយកចិត្តទុកដាក់បំផុត។ សហគ្រាសធំៗមិនចាំបាច់ធ្វ់ការងារតូចតាចទេ ប្រគល់ឲ្យសហគ្រាសខ្នាតតូចធ្វើ។ យើងត្រូវតែគាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍"៕