លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong

(VOVWORLD) - នាព្រឹកថ្ងៃទី៥ មករា លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong - ảnh 1លោកអគ្គលេខាបក្ស តូ ឡឹម សាកសួរសុខទុក្ខកម្មាភិបាលនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។ (រូបថត៖ VOV)

ថ្លែងមតិក្នុងជំនួបធ្វើការ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong ត្រូវបន្តកសាងខឿនការពារជាតិនិងប្រៀបការពារជាតិរបស់ប្រជាជនទាំងមូល ហើយកសាងតំបន់ការពារខេត្តឲ្យកាន់តែរឹងមាំ។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ លើកកំពស់ការសម្របសម្រួលរវាងកងកម្លាំងក្នុងខេត្ត និងជាមួយមូលដ្ឋានជិតខាង រក្សាយ៉ាងរឹងមាំនូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ បង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យកងកម្លាំងប្រដាប់អាវុធខេត្តត្រូវមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រជាជន ចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រប្រជាជន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រក្សាលំនឹងជីវភាពរស់នៅ ជាពិសេសក្នុងស្ថានភាពអាសន្ន; កសាងជួរកម្មាភិបាលនិងយុទ្ធជនប្រកបដោយឫទ្ធានុភាពនយោបាយ និងសម្រេចបានល្អប្រពៃនូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong - ảnh 2លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងមតិក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនអំណោយលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជននិងបុគ្គលិក ដែលកំពុងបំពេញការងារនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Duong។ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសនិងលោកនាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល ក៏បានជូនអំណោយដល់កងកម្លាំងប្រដាប់អាវុធខេត្ត Binh Duong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ