វង់ចរចារលើកទី៤អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម។
(VOV) /  
|
វង់ចរចារលើកទី៤អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម។ (vovgiaothong.vn) |
VOV-នាថ្ងៃទី២កក្កដានៅ Brussel បែលហ្ស៊ីកបានបើកវង់ចរចារទី៤ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប។ វង់ចរចារនឹងអូសបន្លាយចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥កក្កដា។ ផ្លាស់ប្តូរជាមួយអ្នកយកព័ត៌មានមុននឹង
ធ្វើការចរចារលោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយ
ពាណិជ្ជកម្មពហុភាគី(ក្រសួងឧស្សាហ-ពាណិជ្ជកម្ម)បានលើកច្បាស់ថា នេះជាសម័យដើមដំបូងភាគីទាំងពីរធ្វើការចរចារយ៉ាងពិតជាក់ស្ដែង។ វង់ចរចារទី៤នេះ
មានសារៈសំខាន់ជាមូលដ្ឋានក្របខ័ណ្ឌកិច្ចព្រមព្រៀងដើម្បីធ្វើឲ្យច្បាស់លាស់
ផលប្រយោជន៍របស់ភាគីទាំងពីរក្នុងការចរចារជាក់ស្ដែងដើម្បីបើកទ្វាទីផ្សារ។
តាមលោក Luong Hoang Thai ថា ភាគីទាំងពីរបានរងចាំវង់ចរចារលើកទី៤នេះ
វៀតណាមនិង EU នឹងដាក់បណ្ដាដុំអិដ្ឋដំបូងដើម្បីបង្កើតកិច្ចព្រមព្រៀង៕
-VOV