(VOV)_ ផ្សារណាត់ពាណិជ្ជកម្មឥណ្ឌូនេស៊ី (Trade Expo Indonexia ) លើកទី៣០
ត្រូវបានបើកនៅទីក្រុង Jakata នាថ្ងៃទី២១ តុល។ នេះគឺជាសកម្មភាពប្រចាំឆ្នាំ សំដៅ
ទាក់ទាញអង្គភាពអាជីវកម្មអន្តរជាតិ និងអង្គភាពអាជីវកម្មឥណ្ឌូនេស៊ី ជួបជុំគ្នា ស្វែង
រកឱកាសវិនិយោគ និងសហប្រតិបត្តិការជាមួយគ្នា។ ផ្សារណាត់លើកនេះមានអង្គ
ភាពអាជីវកម្មចំនួនពីរពាន់អង្គភាពបានចូលរួម។
ក្នុងឱកាសនេះដែរ អង្គភាពអាជីវកម្មវៀតណាមចំនួន៣០អង្គភាពបានចូលរួម
ផ្សារណាត់លើកនេះ ដោយមានគោលដៅស្វែងរកដៃគូ និងជំរុញការផ្សព្វផ្សាយរូប
ភាពផលិតផលនិងអង្គភាពអាជីវកម្មវៀតណាមចំពោះដៃគូឥណ្ឌូនេស៊ីផង និងអន្តរ
ជាតិផង៕