វៀតណាមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧

(VOVWORLD) - នេះគឺជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏សំខាន់បំផុតដែលមានអត្ថន័យពិសេស ដោយបញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀត ណាម ។
វៀតណាមត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧  - ảnh 1 ឧត្តមសេនីយ៍ឯកបម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងជាប្រធានអនុគណៈកម្មាធិការសុខាភិបាលនិងសន្តិសុខអាស៊ានឆ្នាំ ២០២០ អញ្ជើញថ្លែងក្នុងពិធី

នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក បម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាល និងជាប្រធានអនុគណៈកម្មាធិការ សុខាភិបាលនិងសន្តិសុខអាស៊ានឆ្នាំ ២០២០ បានចុះត្រួតពិនិត្យនិងការងារត្រៀមរៀបចំ កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

លោកអនុរដ្ឋមន្រ្តី Bui Van Nam បានស្នើថា ទីភ្នាក់ងារនិងអង្គភាពដែលជាសមាជិកនៃអនុគណៈកម្មាធិការ ត្រូវធ្វើបច្ចុប្បន្នភាពជាទៀងទាត់ ក៏ដូចជាក្តាប់ជាប់នូវព័ត៌មាននិងស្ថានភាពជាក់ស្តែង ព្រមទាំងបែងចែកទំនួលខុសត្រូវសម្រាប់អង្គភាពនិងបុគ្គលនីមួយៗ ក្នុងការស្វែងរក ការឆ្លើយតប និងការដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើង។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកា។ នេះគឺជាព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសដ៏សំខាន់បំផុតដែលមានអត្ថន័យពិសេស ដោយបញ្ចប់ឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀត ណាម។ ដូច្នេះ តម្រូវការនិងភារកិច្ចនានាដើម្បីធានាបានកម្រិតខ្ពស់បំផុតនូវសន្តិសុខនិងសុវត្ថិភាពដាច់ ខាតសម្រាប់កិច្ចប្រជុំកំពូលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ