វៀតណាមនិងកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ចពាណិជ្ចកម្ម
(VOVworld) - នារសៀលថ្ងៃទី៨ មិថុនា នៅរដ្ឋធានីហាណូយ ក្នុងជំនួបសន្ទនា
ជាមួយលោក Choo Kuyn Hoo អនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្រ្តនិងហិរញ្ញវត្ថុ
កូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Hoang Trung Hai បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិង
ប្រជាជនកូរ៉េខាងត្បូង ដែលបានជួយឧបត្ថម្ភប្រភពទុនអភិវឌ្ឍសំរាប់វៀតណាម
ដែលក្នុងនោះមានគម្រោងការសាងសង់ស្ពាន Vinh Thinh រួមចំណែកជំរុញ
ពាណិជ្ចកម្មទំនិញ អនុវឌ្ឍន៍សេដ្ឋកិច្ច និងវប្បធម៏សង្គម។
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងស្ដាំដៃ) ក្នុងជំនួបសន្ទនា
ជាមួយលោក Choo Kuyn Hoo អនុរដ្ឋមន្រ្តីក្រសួងយុទ្ធសាស្រ្តនិងហិរញ្ញវត្ថុកូរ៉េខាងត្បូង
(រូបថត៖TTXVN)
|
លោក Hoang Trung Hai អះអាងកិច្ចសន្យារបស់រដ្ឋាភិបាលវៀតណាម គឺ
ជានិច្ចកាលបង្កលក្ខណៈងាយស្រួលដើម្បីបណ្ដាក្រុមហ៊ុនបរទេសនិយាយរួម
និងកូរ៉េខាងត្បូងនិយាយដោយឡែក វិនិយោគ បើកទូលាយអាជីវកម្មនៅ
វៀតណាម៕